អ្នកគាំទ្រ​មិនតិចទេផ្អើលថា CL ស្រកទម្ងន់ តែបើដឹងរឿងពិត បានភ្ញាក់ក្រញ៉ាង

  • 2018-11-05 05:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​បទ​ស្នាដៃ​ថ្មី​របស់​ខ្លួន​ជាមួយ​ Black Eyed Peas មាន​ចំណងជើង​ថា​ "Dopeness” ចេញ​ជា​ផ្លូវការ​ CL ក៏​បាន​បង្ហោះ​រូបភាព​អំឡុង​ពេល​កំពុង​រៀប​ចំ​ខ្លួន​ថត​បទ​នេះ​ លើ​គណនី​ Instagram ដើម្បី​សាទរ​បទ​ថ្មី​នេះ។

CL បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​បើក​ភ្នែក​ធំៗ​គ្រប់​គ្នា ពេល​បង្ហាញ​រូប​២សន្លឹក​ជាមួយ​ការតុបតែង​ខ្លួន​ដ៏​ស្រស់​ត្រដែត ហើយ​កាន់​តែ​ភ្ញាក់​ផ្អើល​គឺ​ រូបរាង​ស្លីម​ ខុស​ពី​រាង​ថ្មីៗ​ដែល​សុទ្ធ​តែ​សាច់​ធាត់​ទ្រលុកទ្រលន់។ ដោយសារ​រូបនេះ​មិន​ធ្លាប់​បាន​បែក​ធ្លាយ​នា​ពេល​កន្លង​មក​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​នាំ​គ្នា​គិត​ថា​ ២សន្លឹក​នេះ​ ជារូប​រាង​ថ្មី​ ក្រោយ​ការ​ព្យាយាម​ហាត់​ប្រាណ​អំឡុង​ពេលត្រឹម​ ២​ខែ​ប៉ុណ្ណោះ​ សម្រាប់​បទ​ថ្មី។ ប៉ុន្តែ​ធាតុ​ពិត​ គឺ​ខុស​ពី​ការ​គិត​ទាំង​ស្រុង។

រូបភាព​ស្នាដៃ​បង្ហោះ​របស់ CL នៅ​ថ្ងៃ​ទី​ ២៧ ខែ​តុលា​កន្លង​ទៅ​នេះ​ បាន​ថត​ កាល​ពី​អំឡុង​ពេល​នាង​ថតបទ​​ចម្រៀង​សហការ​រួម​ជាមួយ​ Black Eyed Peas ដែល​ទើប​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។ តាម​ការ​ឲ្យ​ដឹង​បន្ថែម​ បទ​ "Dopeness” បាន​ថត​ទុក​កាល​ពី​ ២​ឆ្នាំមុន​ម្ល៉េះ មិនមែន​ទើប​តែ​ថត​ថ្មីៗ​នេះ​ទេ។

ក្នុង​នោះ​ ប្អូន​ស្រី​របស់​ CL គឺ​ Lee Harin ក៏​បាន​បង្ហោះ​រូបភាព​ថត​ជាមួយ​បង​ ព្រម​ទាង​សរសេរ​ថា៖​"នៅ​ពេល​យើង​មាន​អាយុ ២១ និង​២៥ឆ្នាំ #dopeness #throwback”៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី