មកស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាមានជាងគេទាំង ៥ របស់ចិន
- 2018-11-05 07:49:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាមានជាងគេទាំង ៥ របស់ចិន
ចន្លោះមិនឃើញ
សហគ្រាសបច្ចេកវិទ្យាអាចសាងមហាសេដ្ឋីបានជាច្រើនរូប ក្នុងប្រទេសជាច្រើនក្នុងលោក។ សម្រាប់ក្នុងប្រទេសចិនក៏មានបុគ្គលច្រើនរូបណាស់ដែរមានបានដោយសារបច្ចេកវិទ្យា ហើយ ៥ រូបខាងក្រោមនេះជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេ ៖
១. លោក Jack Ma (៣៤,៦ ពាន់លានដុល្លារ)
វិវត្តន៍ខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេស លោក Jack Ma បង្កើតបាន និងបានសាងក្រុមហ៊ុន Alibaba ឲ្យក្លាយជាក្រុមហ៊ុនលក់ទំនិញអនឡាញធំមួយក្នុងលោក។ ក្រៅពីជាម្ចាស់ Alibaba ហើយ លោក Jack Ma ក៏ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំៗដទៃទៀតរួមមាន Huayi Brothers និង Beijing Enlight Media ជាដើម។
២. លោក Ma Huateng (៣២,៨ ពាន់លានដុល្លារ)
លោកបានចូលរួមបង្កើតក្រុមហ៊ុន Tencent Corporation កាលពីឆ្នាំ ១៩៩៨។ Tencent មានកាន់កាប់ក្រុមហ៊ុនផលិតហ្គេមជាច្រើនរួមមាន Epic Games, Riot Games, Supercell និង Tencent Games ជាដើម។ ក្រៅពីនេះ Tencent ក៏មានកាន់កាប់បណ្ដាញ WeChat ដែលមានអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់។
៣. លោក He Xiangjian (១៩,៥ ពាន់លានដុល្លារ)
ក្រុមហ៊ុន Midea ត្រូវបានបង្កើតឡើងដោយលោក He Xiangjian តាំងពីឆ្នាំ ១៩៦៨ ដែលបច្ចុប្បន្ននេះគឺជាក្រុមហ៊ុនផលិតផលិតផលអេឡិចត្រូនិកធំបំផុតមួយក្នុងលោក មានសាខាច្រើនជាង ២០០។
៤. Robin Li (១៤,៦ ពាន់លានដុល្លារ)
លោកគឺជានាយកប្រតិបត្តិក្រុមហ៊ុន Baidu ជាក្រុមហ៊ុន Search Engine ដ៏ធំមួយរបស់ចិន ដែលគេបានប្រៀបទៅនឹង Google។ Baidu រួមជាមួយ Alibaba និង Tencent គឺជាក្រុមហ៊ុនកំពូលទាំង ៣ ប្រចាំប្រទេសចិន។
៥. William Ding (១៣,៥ ពាន់លានដុល្លារ)
William Ding គឺជានាយកប្រតិបត្តិក្រុមហ៊ុន Netease ជាក្រុមហ៊ុនហ្គេមអនឡាញ និងហ្គេមទូរសព្ទធំមួយ។ បន្ថែមពីនេះក្រុមហ៊ុននេះក៏បានពង្រីកជំនួញដល់ ចម្រៀងអនឡាញ និងការលក់ទំនិញអនឡាញផងដែរ៕
ចុចអាន៖