Sane យល់​យ៉ាង​ណា​ចំពោះ​ពាក្យចចាមអារ៉ាមផ្ទេរ​ទៅ​ Man Utd?

  • 2018-11-05 13:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​របស់​ក្លឹប​ Manchester City កីឡាករ​ Leroy Sane បាន​បដិសេធ​ចោល​ទាំង​ស្រុង​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ រូប​គេ​នឹង​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​រួម​ទីក្រុង​ Manchester United។

កីឡាករ​អាល្លឺម៉ង់​រូប​នេះ​បាន​និយាយ​នៅ​ពេល​ក្រោយ​​បញ្ចប់​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ Southampton ថា​៖ " វា​មិន​អាច​ទៅ​រួច​ទេ! វា​មិន​អាច​ទៅ​រួច​ទេ! ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ​ហើយ​។ ម៉្យាង​ខ្ញុំ​គិត​ថា​ ខ្ញុំ​មក​កន្លែង​ត្រូវ​ហើយ​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester City នឹង​បើក​កីឡដ្ឋាន​ Etihad របស់​ខ្លួន​ត្រៀម​ទទួល​ក្លឹប​ Manchester United ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន​ នៅ​ថ្ងៃ​អាទិត្យ​ ទី​១១​ ខែ​វិច្ឆិកា​នេះ។

ចាប់​តាំង​ពី​ផ្ទេរ​មក​ក្លឹប​ Manchester City នៅ​ឆ្នាំ ២០១៦​មក​ កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន​​៩៩​លើក ហើយ​រក​គ្រាប់​បាល់​បាន​ ២៦​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ ៣១​ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី