អត្រាក្មេងៗសម្លាប់ខ្លួន កើនឡើងខ្លាំងនៅជប៉ុនមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំ

  • 2018-11-06 02:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​ក្មេង​ៗ​ធ្វើ​អត្តឃាត​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង ៣​ទសវត្ស​ចុង​ក្រោយ​នេះ។

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៦ រហូត​មក​ដល់​ខែ​មិនា​ឆ្នាំ ២០១៨​នេះ ក្មេង​ៗ​សិស្ស​​បឋម​សិក្សា រហូត​ដល់​វិទ្យាល័យ​ចំនួន ២៥០​នាក់ ត្រូវ​បាន​រាយការណ៍​​បញ្ចប់​ជីវិត​របស់​ពួកគេ។ ចំនួន​នេះ គឺ​ច្រើន​ជាង​ប្រាំ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន និង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៨៦​មក។ ជុំវិញ​មូល​ហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ ត្រូវ​បាន​រាយការណ៍​ថា​ពួកគេ​មាន​បញ្ហា​ក្នុង​គ្រួសារ, ការ​ព្រួយ​បារម្ភ​ពី​អនាគត និង​ការ​តិះដៀល​ពី​មិត្តភ័ក្ដិ។ ប៉ុន្តែ​ខាង​សាលារៀន បាន​និយាយ​ថា​ហេតុផល​នៅ​ពី​ក្រោយ​ប្រហែល ១៤០​ករណី​នៃ​ការ​ស្លាប់ មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​ខណៈ​ដែល​សិស្ស​មិន​បាន​ទុក​កំណត់ត្រា។

ទោះយ៉ាងណាក៏​ដោយ អង្គការសុខភាពពិភពលោក បានឱ្យដឹងថាប្រទេសជប៉ុនមានអត្រានៃការធ្វើអត្តឃាតខ្ពស់បំផុតក្នុងឆ្នាំ ២០១៥ ប៉ុន្តែចាប់តាំងពីវិធានការបង្ការត្រូវបានគេណែនាំមកតួលេខបានធ្លាក់ចុះ៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម