ចិន ត្រៀមចាប់ដៃជាមួយសាកលវិទ្យាល័យ DUC ពង្រឹងសមត្ថភាពនិស្សិតឲ្យខ្លាំង គ្រប់បរិបទ Digital
- 2024-05-14 04:43:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ត្រៀមចាប់ដៃជាមួយសាកលវិទ្យាល័យ DUC ពង្រឹងសមត្ថភាពនិស្សិតឲ្យខ្លាំង គ្រប់បរិបទ Digital
ចន្លោះមិនឃើញ
DUC ដែលជាសាកលវិទ្យាល័យឌីជីថលដំបូងគេ របស់កម្ពុជា ត្រៀមខ្លួនចាប់ដៃសហកាជាមួយប្រទេសចិន និងហុងកុង ដើម្បីពង្រឹងសមត្ថភាពនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឲ្យកាន់មានជំនាញខ្លាំង គ្រប់បរិបទឌីជីថល។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការ របស់សាកលវិទ្យាល័យ។
កាលពីពេលថ្មីៗនេះឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំ គណៈប្រតិភូ មកពីប្រទេសចិន និងហុងកុង អញ្ជើញពិភាក្សា ជាមួយថ្នាក់ដឹកនាំ សាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការគ្នា ឆ្ពោះទៅរកគុណភាព បណ្ដុះបណ្ដាល ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ព្រាប កុល គណៈប្រតិភូចិន និងហុងកុង បានផ្ដោតលើជំនាញឌីជីថល ដោយក្រុមហ៊ុន មានបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារ ទើបត្រូវបណ្ដុះបណ្ដាលនិស្សិតជាមុនសិន។ បន្ទាប់ពីស្វែងយល់ពីគ្នា កិច្ចសហប្រតិបត្តិការអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល DUC ត្រូវបានបង្កើតឡើងឡើងជាមួយកម្មវិធីសិក្សាដ៏សម្បូរបែប ពិសេសផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។
សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃ ១០០% រយៈពេល ៤ឆ្នាំ ដោយផ្ដល់កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបកណ៍នេះ គឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ហើយសិស្សធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែរ។ ន្ទឹមនឹងការប្រកាសបន្ដទទួលនិស្សិតឲ្យចូលរៀនបន្ដ សាកលវិទ្យាល័យ មានជួយរកការងារឲ្យនិស្សិតធ្វើដែរក្រោយរៀនចប់៕