ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​ពាន​រង្វាន់​ស្រាវ​ជ្រាវ EQUALSINTech ពី​អាមេរិក

  • 2018-11-06 04:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ទាបស្ទង់​មតិ​របស់ AfterAccess ស្ដី​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​នៅ​កម្ពុជា​បាន​ឈ្នះ​ពានរង្វាន់​ស្រាវ​ជ្រាវ EQUALSINTech ក្នុង​ទីក្រុង​ញូវយ៉ក។ ការ​ស្រាវជ្រាវ​នេះ​ផ្ដោត ទៅ​លើ​បញ្ហា​សំខាន់ៗ ដែល​ទាក់ទង​និង​ការ​ភ្ជាប់​ជាមួយ​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​អ៊ីនធឺណិត​ ដែល​ទិន្នន័យស្រាវជ្រាវ​នេះ​ អាច​ប្រៀបធៀប​បាន​នៅ​ទូទាំង​សកល​លោក។

ពានរង្វាន់​ស្រាវ​ជ្រាវ EQUALSINTech

***ពាន​រង្វាន់ EQUALSINTech គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​ប្រចាំ​ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​ដែល​នាំ​មក​នូវ​គម្រោង​និង​គំនិត​ផ្ដួចផ្ដើម​នានា នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​ជួយ​ដល់​ស្ត្រី​និង​កុមារី​ឱ្យ​ក្លាយ​ជា EQUALSinTech ។***

ដោយឡែក AfterAccess គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ដែល​ជាប់​ដល់​ជុំ​ចុង​ក្រោយ​ចំនួន ២២ កម្មវិធី​ទៅ​លើ​មុខងារ​ចំនួន ៤ រួម​មាន៖ ការ​ភ្ជាប់​ទៅ​កាន់​ភ្នាក់ងារ ការ​ដឹកនាំ ជំនាញ និង​ការ​ស្រាវជ្រាវ។ ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ ដែល​ធ្វើ​ឡើង​តាម​រយៈ​ការ​សម្ភាសន៍ ប្រជា​ពល​រដ្ឋ ៣៨ ០០៥ នាក់​នៅ​ប្រទេស​ចំនួន ១៨ នៅ​ភាគ​ខាង​ត្បូង​នៃ​សកល​លោក។

លោក​ស្រី Helani Galpaya ពេល​ឡើង​ទទួល​ពាន​

អ្នក​ដឹកនាំ​នៃ​ការ​ស្រាវ​ជ្រាវ​ លោក​ស្រី Helani Galpaya ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន LIRNEasia ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា៖​ "យើង​មាន​កិត្តិយស​ណាស់​ដែល​ការងារ​របស់​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ EQUAL Global Partnership "។

លោក​ស្រី​បន្ត​ថា លទ្ធផល​ជាក់លាក់​អំពី​កម្ពុជា​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​រាជធានី​ភ្នំពេញ នា​ពេល​ឆាប់ៗ​នេះ ហើយ​យើង​ជឿ​ជាក់​ថា អ្នក​ធ្វើ​គោល​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​ទិន្នន័យ​នេះ​ជា​ព័ត៌មាន​សម្រាប់​ការ​ធ្វើ​គោលនយោបាយ និង​នីតិ​វិធី​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​គម្លាត​ យេនឌ័រ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។

EQUALS Global Partnership គឺ​ជា​បណ្ដាញ​សកល​មួយ​ដែល​ធ្វើ​ការ​ដើម្បី​កាត់​បន្ថយ​ គម្លាត​យេនឌ័រ​ក្នុង​ការ​ប្រើប្រាស់​ឌីជីថល​ដោយ នាំ​ស្ត្រី​ទៅ​រក​បច្ចេកវិទ្យា ​និង​បង្រៀន​បច្ចេកវិទ្យា​ដល់​ស្ត្រី។ ដៃ​គូ​ស្ថាបនិក​របស់ EQUALS Global Partnership រួម​មាន United Nations University, International Telecommunications Union, UN Women, GSM Association and International Trade Center។

AfterAccess ដឹកនាំ​ដោយ DIRSI នៅ​អាមេរិកឡាទីន​និង LIRNEasia នៅ​ទ្វីប​អាស៊ី និង RESEARCH ICT AFRICA នៅ​អាហ្វ្រិក​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ EQUALS Global Partnershipសម្រាប់​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដោះស្រាយ​គម្លាត​យេនឌ័រ​នៅ​សកលលោក​ភាគ​ខាង​ត្បូង។

ទិន្នន័យ​ដែល​ប្រមូល​បាន​ផ្ដល់​ភស្តុតាង​រឹងមាំ​ពី​ភាព​ខុសគ្នា រវាង​យេនឌ័រ​ក្នុង​ការ​ភ្ជាប់​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ប្រើ​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង​សកល​លោក​ទាំង​មូល​ទៀត​ផង។

ការស្រាវជ្រាវ​នេះ​មិន​ត្រឹម​តែ​បាន​វាស់​គម្លាត​យេនឌ័រ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បាន​ពិនិត្យ​លើ​ភាព​ខុស​គ្នា​ក្នុង​ការ​ប្រើប្រាស់​និង​ឧបសគ្គ​ផ្សេងៗ​ជាដើម​ដើម្បី​បង្កើត​គោល​នយោបាយ​ផ្អែក​លើ​ភស្តុតាង​ជាក់លាក់ ដែល​វា​គឺ​ជា​មូលដ្ឋាន​ទិន្នន័យ ដ៏​ទូលំ​ទូលាយ​បំផុត​នៅ​លើ​ទូរសព្ទ​ចល័ត​និង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​សាក​លោក​ភាគ​ខាងត្បូង ។

AfterAccessត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ជំនួយ​ឥត​សំណង​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរជាតិ (IDRC) រដ្ឋាភិបាល​កាណាដា មូលនិធិ Ford មូលនិធិ​ក្រុមហ៊ុន​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ស៊ុយអែត (SIDA) និង​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ (DFID) ចក្រភព​អង់គ្លេស។

ការ​ស្រាវជ្រាវ​នេះ​ផ្ដោត ទៅ​លើ​បញ្ហា​សំខាន់ៗ ដែល​ទាក់ទង​និង​ការ​ភ្ជាប់​ជាមួយ​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​អ៊ីនធឺណិត​ដែល​អាច​ប្រៀបធៀប​បាន​នៅ​ទូទាំង​សកល​លោក។ កម្ពុជា​បាន​ឈ្នះ​ពានរង្វាន់​ស្រាវ​ជ្រាវ EQUALSINTech ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា​ឆ្នាំ ២០១៨ ។ ការ​ស្រង់​មតិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ពី​ខែ​កញ្ញា​ដល់​តុលា​ឆ្នាំ ២០១៧។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​សូម​ទំនាក់ទំនង​ទៅ​កាន់​អីម៉ែល kounila@redhill.asia សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ស្រាវជ្រាវ សូម​ចូល​ទៅ​កាន់ Website៖ lirneasia.net/afteraccess ឬ​ទំនាក់​ទំនង​ទៅ​កាន់​អីម៉ែល៖ ayesha@lirneasia.net

អត្ថបទ៖ រក្សា