តោះ...មក​មើល​សកម្មភាព​​ក្រុម​ម៉ាឡេស៊ី​មក​ដល់​ទឹក​ដី​​កម្ពុជា​ ក្ដៅ​ៗ​រសៀល​នេះ!

  • 2018-11-06 10:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​បាន​មក​ដល់​ទឹក​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​មិញ​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​បើក​ឆាក​ AFF Suzuki Cup 2018 នៅ​​ពហុ​កីឡដ្ឋាន​​ជាតិ​វេលា​ម៉ោង ៦​:៣០ នាទី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទល់​នឹង​ម្ចាស់​ផ្ទះ​កម្ពុជា​។ ការ​មក​ដល់​របស់​ក្រុម​ខ្លាំង​មួយ​នេះ​ត្រូវ​បាន​គេ​ឃើញ​ថា កីឡាករ​ទាំង​អស់​សប្បាយ​រីក​រាយ​ហាក់​គ្មាន​ការ​ព្រួយបារម្ភ​ ដែល​​មើល​ទៅ​កីឡាករ​ទាំង​អស់​ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ។ ជំនួប​នៃ​ក្រុម​ទាំង​ពីរ​នេះ​​គឺ​ជា​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍​ខាង​លើ។

ដោយ​ឡែក​​សម្រាប់​អ្នក​គំាទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រសិន​បើ​ចង់​ទិញ​សំបុត្រ​ចូល​ទស្សនា​គឺ​ងាយ​ស្រួល​ និង​បញ្ចុះ​តម្លៃ​ពិសេស​ដោយ​ទិញ​តាម​ PiPay​ ដែល​នឹង​ទទួល​បាន​បញ្ចុះ​តម្លៃ​រហូត​ដល់​៥០​%​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​។

សំបុត្រ​អាច​រក​បាន​តាម

  • Legend Cinema គ្រប់​សាខា​ លើក​លែង​តែ​សាខា​ផ្សារ​ទំនើប​ City Mall
  • មុខ​អគារ​​ PiPay ផ្ទាល់​
  • មុខ​ពហុកីឡដ្ឋាន​ជាតិ​
  • តាម​រម៉ក​ដែក​មាន​ផ្លាក​ PiPay

សកម្មភាពការ​មក​ដល់​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​