រឿង ៤ យ៉ាង អ្នកគាំទ្រស្ទើរមិនចង់ជឿ ថ្ងៃ Apple សម្ពោធផលិតផលថ្មី
- 2018-11-07 02:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៤ យ៉ាង អ្នកគាំទ្រស្ទើរមិនចង់ជឿ ថ្ងៃ Apple សម្ពោធផលិតផលថ្មី
ចន្លោះមិនឃើញ
Apple បានចេញ MacBook Air និង Mac mini នាពេលថ្មីៗនេះ ដែលជាផលិតផល ស្ទើរតែគិតថា បាត់ខ្លួនទាំងស្រុង ពីបណ្តាលសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។ ទាំងផលិតផល និងបច្ចេកវិទ្យាជាច្រើន មិនបាត់មុខទាំងស្រុងនោះទេ គ្រាន់តែយូរ ឬឆាប់ នឹងមានវត្តមានឡើងវិញ ជាមួយនឹងសមត្ថភាពបន្ថែម។ ឧទាហរណ៍ ដូចជា MacBook Air និង Mac mini ស្រាប់។
Touch Bar
MacBook Air មិនមាន Touch Bar នោះទេ ប៉ុន្តែភ្ជាប់ជាមួយ Touch ID Sensor ដែលមានភាពពេញនិយមបំផុត។ Touch ID ជាបច្ចេកវិទ្យាមួយជួយដោះស្រាយបញ្ហាបានច្រើន ដូចជាផ្ទៀងផ្ទាត់ម្ចាស់ម៉ាស៊ីន ឬផ្ទៀងផ្ទាត់ការបង់ប្រាក់តាមប្រព័ន្ធអាចប្រើបាន។
Touch Bar ស្ងាត់បន្តិច ប៉ុន្តែអាចនឹងមានការប្រែប្រួលប្រើប្រាស់លើផលិតផលផ្សេងៗរបស់ Apple អាចជាអំបូរ Mac ក៏អាចថាបាន។
MacBook
អ្នកទស្សនាព្រឹត្តិការណ៍ Apple ជាច្រើន រំពឹងចេញម៉ូដែល MacBook ប៉ុន្តែបែរជាមានវត្តមាន MacBook Air ទៅវិញ។ MacBook Air បានបន្ថែមលក្ខណៈសម្បត្តិគួរឲ្យចាប់អារម្មណ៍ ដូចជា Thunderbolt 3 Ports ពីរ, Touch ID, កាមេរ៉ា FaceTime 720p, អេក្រង់ប្រភេទ Retina Display រួមទាំងតួស្តើងស្រាលជាងជំនាន់មុនផងដែរ។
ចុះម៉ូដែល MacBook វិញ? នេះក៏ប្រហែលជាមានការគិតគូរឡើងវិញ ដូចនឹង Air នេះដែរ។
Lightning
Lightning បានក្លាយជាស្តង់ដារសម្រាប់ iOS Device របស់ Apple ជាយូរមកហើយ ប៉ុន្តែ iPad Pro បានប្តូរទៅប្រើ USB-C វិញ។ នេះអាចជាសញ្ញាមួយ Apple អាចនឹងមានផ្លូវចេញថ្មី។
ឧបករណ៍ជាច្រើនរបស់ Apple នៅប្រើ Lightning នេះដូចជា iPad, Magic Trackpad, Magic Keyboard, Magic Mouse និង Apple Pencil ជំនាន់ទីមួយ រួមទាំង iPhone ដែរ។
USB-C មានអត្ថប្រយោជន៍លើ Lightning ច្រើនគួរសមដែរ ដូចជាភ្ជាប់ជាមួយ Monitor មានអេក្រង់ធំៗ និងសាកថ្មឧបករណ៍ផ្សេងបាន។ Lightning នៅមានគុណសម្បត្តិច្រើននៅឡើយ ប៉ុន្តែ USB-C ច្បាស់ណាស់ជាអនាគតរន្ធភ្ជាប់។
AirPower
ប្រព័ន្ធ Ecosystem របស់ Apple នរណាក៏សរសើរថាធ្វើបានល្អដែរ។ យ៉ាងណាមិញ បន្ទះសាកថ្ម AirPower ហាក់ស្ងាត់ក្នុងឆ្នាំ ២០១៨ នេះនៅឡើយ។ សង្ឃឹមថាឆ្នាំថ្មី នឹងលេចរូបរាងពិតប្រាកដជាផ្លូវការ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ