Kimberley ទម្លាយ​គម្រោង​រៀបការ​ជាមួយ​ Mark Prin ត្រង់ៗឥតលាក់

  • 2018-11-07 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Kimmy Kimberley បាន​បង្ហើប​រឿង​ពិត​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​​ពី​ជីវិត​ស្នេហា​ ពិសេស​គម្រោង​រៀបចំ​គូជីវិត​ជាមួយ​ Mark Prin។

អំឡុង​ពេល​បង្ហាញ​វត្តមាន​ជាមួយ​ James Maក្នុង​កម្មវិធី​របស់​ “CPN Life” កាល​ពី​ថ្ងៃ​ទី​ ០៦ ខែ​វិច្ឆិកា Kimberley បាន​ទម្លាយ​ពី​គម្រោង​រៀបការ​ជាមួយ​នឹង​សង្សារ​បណ្ដូល​ចិត្ត​ ក្រោយ​ពី​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ ៥​ឆ្នាំ។ Kim បាន​និយាយ​ថា៖ "ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​គាត់​ពី​រឿង​រៀបការ​ដែរ ព្រោះ​នារី​គ្រប់​រូប​សុទ្ធ​តែ​ចង់​ក្លាយ​ជា​កូន​ក្រមុំ។ ខ្ញុំ​ចង់​រៀបការ​នៅ​អាយុ​ ២៨ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ជិត​ឈាន​ចូល​វ័យ​ហ្នឹង​ដែរ។ អ៊ីចឹង​ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​រៀបការ​ជាមួយ​គាត់​នៅ​អាយុ​ ៣០ តែ​យ៉ាង​ណា​ខ្ញុំ​ក៏​ជិត​មាន​អាយុ​ប៉ុណ្ណឹង​ដែរ”។

មួយ​ម៉ាត់​ចុង​ក្រោយ Kim បាន​បន្ថែម​ថា៖ "ដូចនេះ​ខ្ញុំ​សម្រេច​ថា​ នឹង​រៀបការ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ត្រៀម​លក្ខណៈ​រួចរាល់។ បច្ចុប្បន្ន​ យើង​កំពុង​ប្រឹង​ប្រែង​ធ្វើការ​យ៉ាង​មមាញឹក​ ហើយ​វា​ក៏​ជា​រឿង​សំខាន់​សម្រាប់​យើង​ទាំង​ ២​ដែរ”៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី