ថា​អត់​អ៊េម​មួយ​ម៉ាត់​ទៅ! ហាង​ទំនិញ Brand ល្បី​ជា​ច្រើន​ដាក់​លក់​បញ្ចុះ​តម្លៃ​ព្រមៗ​គ្នា ៣​ថ្ងៃ​ពេញ

  • 2018-11-08 02:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្បាយ​ទិញ​ទៀត​ហើយ​សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ Shopping Brand Brand ព្រោះ​ហាង​ទំនិញ​ជា​ច្រើន​នៅ​ក្នុង​ផ្សារ​ទំនើប EXCHANGE SQUARE នឹង​មាន​កម្មវិធី​លក់បញ្ចុះ​តម្លៃ​ជា​ច្រើន​​ នៅ​​ថ្ងៃ​ទី ៩-១០-១១ ខែវិច្ឆិកា ២០១៨ នេះ។

ហាង​ទំនិញ​ល្បីៗ ​ដែល​​នឹង​ទាក់ចិត្ត​អតិថិជន​ខ្លួន​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ទាំង​នោះ​​រួម​មាន ​​ហាង​សម្លៀកបំពាក់ កាបូប គ្រឿង​សម្អាង គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិក ​ជា​ច្រើនដូចជា ៖ Hard Rock Café Phnom Penh , AIGNER, Samsung , Clark , Crocs, Havaianas, Sneaker, Lucky Premium, ECCENTRIC GARDEN, Volvo , Amazon Café, Power Play, Samsonite, Yves Rocher, Guardians, Eurasia, TBP by Boprek , Ditway by G-Devith និង Genie by Somethea។

បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ជា​មួយ​ឱកាស​ផ្សងសំណាង​យក​រង្វាន់​ប្រចាំ​ឆ្នាំ​ដែល​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ១១ វិច្ឆិកា​នេះ។ មាន​ន័យ​ថា ក្រោយ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ហើយ អ្នក​ក៏​អាច​យក​វិក្កយបត្រ​ទៅ​ដូរ​យក​សន្លឹក​ឆ្នោត​មក​​ផ្សង​យក​រង្វាន់​ជា​ច្រើន​ដូច​ជា​ទូរសព្ទ​ Smart​Phone, Speaker ម៉ាក JBL កង​ដៃម៉ាកល្បី Pandora  ​ប័ណ្ណ​ទទួល​ទាន​អាហារ និង​ភេសជ្ជៈ Cocktail នៅ​ Hard Rock Café Phnom Penh រួម​ទាំង​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត។ ការ​ចាប់​រង្វាន់​​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ១២ វិច្ឆិកា ឆ្នាំ​ ២០១៨។ ចូល​ទៅ​កាន់ Exchange Square Mall​ ដើម្បី​ដឹង​​ពី​​លក្ខខ័ណ្ឌការ​ចាប់​រង្វាន់។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង៖ 023 963 636៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី