ក្រៅពីស្អាត និង​ល្បី តារាកូនកាត់​ទាំង​នេះ​ក៏មាន​សំណាង​បាន​គូស្នេហ៍សុទ្ធតែឡូយៗ

  • 2018-11-07 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែន​តែ​តារា​កូរ៉េ​ និង​ចិន​ទេ​ដែល​មាន​សម្រស់​លេចធ្លោ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​បើ​ងាក​មក​មើល​តារា​ស្រី​ថៃ​វិញ​ ក៏​ស្រស់​ស្អាត​មិនធម្មតាដែរ ពិសេស​អ្នក​ដែល​ជា​កូន​កាត់។

ជាក់​ស្ដែង​តារា​ស្រី​ទាំង​ ៨​រូបខាង​ក្រោម​នេះ​វិញ​ សុទ្ធ​សឹង​មាន​សម្រស់​ដាច់​គេ​ប្រចាំ​ពិភពសិល្បៈ និង​ជា​ទី​ប្រាថ្នា​របស់​បុរសៗ​ជា​ច្រើន តែ​គួរ​ឲ្យស្ដាយ​អ្នក​ទាំង​នេះ​មាន​គូគាប់​ប្រចាំ​ចិត្ត​រួច​អស់​ហើយ។ ក្រៅ​ពី​ស៊ីដាច់​ខាង​សម្ផស្ស​ អម​ជាមួយ​ភាព​ល្បីល្បាញ​ តារា​ទាំងកូន​កាត់​ទាំង​ ៨​នេះ​ក៏​មាន​ដៃគូ​សុទ្ធ​តែ​ជា​អ្នក​ពូកែ​យល់​ចិត្ត​ រហូត​ត្រូវ​នារី​ផ្សេងៗ​លួច​ច្រណែន​នឹង​សំណាង​ពួកគេ​ទៀត​ផង។

១. តារាសម្ដែង​ Chompoo Araya

តារាស្រី​មាន​ឈាម​កាត់​អាមេរិក​នេះ​ គឺជា​តារា​ថៃ​ដំបូង​ដែល​តែង​លេច​មុខ​លើ​កម្រាល​ព្រំ​ក្រហម​មុន​គេ។ តារា​ស្រី​កើត​ឆ្នាំ ១៩៨១​រូបនេះ​ បាន​រៀបការ​ជាមួយ​ស្វាមី​ដែល​ជា​អ្នក​មាន​ម្នាក់​មក​ពី​ត្រកូល​អភិជន​ឈ្មោះ​ Nott Visrut ហើយ​បច្ចុប្បន្ន​មាន​កូន​ភ្លោះ​ ២​នាក់​គឺ​ Thunder និង​ Storm។

២. តារាសម្ដែង Yaya Urassaya

Yaya គឺ​ជា​តារា​ស្រី​ដែល​កើត​ក្នុង​ឆ្នាំ ១៩៩៣​ និង​ជា​កូនកាត់​ថៃ​ណ័រវេស។ ​ត្បិត​មាន​វ័យ​ក្មេង​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​នាង​ពិត​ជា​មាន​ច្រើន​ មិន​ចាញ់​រៀម​ច្បងចាស់ៗឡើយ។ បេះដូង​របស់​តារា​ស្រី​រូបនេះ​ក៏​មិន​ទំនេរ​ដែរ ព្រោះ​បច្ចុប្បន្ន​នាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​តារាសម្ដែង​ជួរ​មុខ​ដូចគ្នា Nadech Kugimiya។

៣. តារាសម្ដែង Kimmy Kimberley

តារា​ស្រី​កូន​កាត់​ថៃ​អាល្លឺម៉ង់​រូបនេះ​កើត​ក្នុង​ឆ្នាំ ១៩៩២។ ប្រជាប្រិយភាព​របស់​ Kim ក៏​មិន​ខុស​ពី​ Yaya ដែរ ព្រោះ​ចំនួន​អ្នក​គាំទ្រ​នាង​កាន់​តែ​ច្រើនឡើងៗ។ នាង​គឺ​ជា​សង្សារ​បណ្ដូល​ចិត្ត​របស់​តារា​សម្ដែង​ Mark Prin។ ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​​តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពីមាត់​ពីភាព​ផ្អែមល្ហែម​ដែលអ្នក​ទាំង​​ ២​ មាន​ឲ្យ​គ្នា។

៤. តារាសម្ដែង Bella Ranee

តារាស្រី​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍លេខ​ ៣​ថៃ​ Bella Ranee ក៏​ជា​តារា​ស្រី​ដែល​កំពុង​សាង​កេរ្ត៍ឈ្មោះ​មិនធម្មតា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ កូន​កាត់​អាមេរិក​កើត​ក្នុង​ឆ្នាំ ១៩៨៩ រូបនេះ​ក៏​មាន​ម្ចាស់​ចិត្ត​ជា​តារា​សម្ដែង​ដែរ គឺ​ Weir Sukollawat។

៥. តារាសម្ដែង Mai Davika

សម្រស់​របស់​តារា​ស្រី​កូនកាត់​ថៃ​បែលហ្ស៊ិក​ កើត​ឆ្នាំ​ ១៩៩២រូបនេះ​ កាន់​តែ​លេច​ធ្លោ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ឯភាព​ល្បីល្បាញ​វិញ​ក៏​ឡើង​ស្រឺតៗ។ ភាព​ល្អ​ស្រស់​បែប​នេះ​ហើយ​ មិនខ្វះទេ​អ្នក​ចង់​បាន​បេះ​ដូង​នាង​ទៅ​ថ្នម​ថែ ប៉ុន្តែ​គួរ​ឲ្យស្ដាយ​ Mai មាន​តារាសម្ដែង​ Ter Chatavit ជា​ម្ចាស់​ស្នេហ៍​ទៅ​ហើយ។

៦. តារាសម្ដែង Patricia Tanchanok

Pat គឺ​ជា​កូន​កាត់​អង់គ្លេស​ថៃ​ កើត​ឆ្នាំ ១៩៩៧​នេះ​ក៏​ក្ដាប់​បាន​តំណែង​តួ​ឯក​ច្រើន​រឿង​ដែរ ជាហេតុ​ធ្វើ​ប្រជាប្រិយភាព​របស់​នាង​កាន់​តែ​កើន​ឡើង​តាម​នោះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ស្រី​ស្អាត​ថ្ពាល់​ខួច​នេះ​ ក៏​មានសង្សារ​​ជា​កូន​ចៅ​អ្នក​មាន​ទ្រព្យ​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ថៃ​ដែរ គឺ​តារាសម្ដែង​ Pachara Chirathivat។

៧. តារាសម្ដែង Mint Chalida

Mint គឺ​ជា​ស្រីស្អាត​កូន​កាត់​ ៣​សាសន៍​ គឺ​ ឥណ្ឌា ចិន និង​ថៃដែល​កើត​ឆ្នាំ ១៩៩៣។ នាង​ក៏​ជាប់​ឈ្មោះ​ជា​តារា​ជួរ​មុខ​របស់​ប៉ុស្តិ៍លេខ​ ៣​ថៃ​ដែរ ឯ​គូស្នេហ៍​របស់​នាង​គឺ​ជា​អ្នកស្នង​មរតក​របស់​រមណីយដ្ឋាន​សម្រាកលម្ហែ​ល្បី​ Bonanza Khaoyai។ កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ចំណាំ គឺ​សង្សារ​របស់​ Mint គឺជា​ប្អូន​ប្រុស​បង្កើត​រប​ស់​តារាសម្ដែង​ Songkarn Tejanarong មាន​ឈ្មោះ​ថា​ Pupaa Taechanarong។

៨. តារាសម្ដែង Margie Rasri

តារាស្រី​កកើត​ឆ្នាំ ១៩៩០ កូនកាត់អេស្ប៉ាញ​ Margie ក៏​ជា​បុគ្គល​ល្បី​ដែល​ទាក់ចិត្ត​មហាជន​ជា​ច្រើន​ដែរ តាម​រយៈ​សម្រស់​ សមត្ថភាព​សម្ដែង និង​ចរិត​គួរ​ឲ្យ​ស្រឡាញ់។ ព្រោះ​តែ​ឃើញ​ពី​ ឫកពា​របស់​ Margie ទើប​កម្លោះ​សង្ហា​កូន​អ្នក​មាន​ Pok Patsonkorn លង់ស្នេហ៍​ដកចិត្ត​មិនរួច​រហូត​កាន់​ដៃគ្នា​ចូលរោងការ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ២០១៧៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី