ត្រួសៗពីការប្រើប្រាស់ Face ID លើ iPad Pro ថ្មី ពេលអត់ប្រើប៊ូតុង Home និង Touch ID
- 2018-11-08 23:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗពីការប្រើប្រាស់ Face ID លើ iPad Pro ថ្មី ពេលអត់ប្រើប៊ូតុង Home និង Touch ID
ចន្លោះមិនឃើញ
iPad Pro ថ្មី ២០១៨ លែងមានប៊ូតុង Home ក៏មិនមាន Touch ID ដែរ ប៉ុន្តែជំនួសមកវិញនូវ Face ID បំពាក់លើ iPad ជាលើកដំបូង។ Face ID លើ iPad Pro ដំណើរការដូចនឹងលើ iPhone ដែរ ប៉ុន្តែមានចំណុចថ្មីខ្លះគួរដឹង។
បើកដំណើរការ
ពេលបើក iPad Pro ដំបូង នឹងមានផ្ទាំង ដើម្បីបើកដំណើរការ Face ID បើរំលងចំណុចនេះ អាចចូលទៅកាន់ Settings > Face ID & Passcode > Set up Face ID។
ដំណើរការសម្គាល់មុខនេះ អាចចំណាយពេលតិចជាងមួយនាទី ដោយត្រូវការកាន់ iPad Pro ដាក់ពីមុខ ងើយមុខឡើងបន្តិច ទុកពេលឲ្យប្រព័ន្ធកាមេរ៉ា True Depth បំពេញការងារ។
Face ID ត្រូវការបង្កើតគំរូមុខរបស់អ្នក ដូចនេះត្រូវការឲ្យប្រព័ន្ធកាមេរ៉ាស្កេនមុខរបស់អ្នកពីរដង។ កាន់ iPad ប្រាកដថាមុខបង្ហាញក្នុងរង្វង់លើអេក្រង់ ហើយបង្វិលក្បាលជារង្វង់។
ទីតាំងមិនសំខាន់
ពេលប្រើ iPhone បំពាក់ Face ID អាចត្រឹម Unlock ទូរសព្ទ ពេលកាន់ទូរសព្ទបញ្ឈរ កាមេរ៉ានៅលើធម្មតា។ ពេលកាន់ប្រើ iPad Pro មុខងារ Face ID អាចដំណើរការបានគ្រប់ជ្រុងទោះផ្តេក ឬបញ្ឈរ។
កុំយកអ្វីគ្របកាមេរ៉ា
iPad Pro នឹងបង្ហាញសារមួយនៅខាងលើម៉ោង ជាមួយពាក្យ Camera covered និងសញ្ញាព្រួញមួយតម្រង់ទៅកាន់ទីតាំងកាមេរ៉ា។ នេះអាចជូនដំណឹងលើផ្ទាំង Lock screen ហើយក៏មានញ័រ ពេលមានអ្វីគ្របលើកាមេរ៉ា ពេល Face ID ត្រូវបានប្រើ ដូចជាពេលទិញកម្មវិធីពី App Store។
ចម្ងាយប៉ុណ្ណានៅអាចដំណើរការបាន?
បើស្ថិតនៅឆ្ងាយពី iPad ពេក នឹងមានសារបង្ហាញថា Face is too far away ដែលត្រូវការឲ្យអ្នកនៅកៀកបន្តិច ដើម្បី Unlock ចូលប្រើ iPad ល្អបំផុតចម្ងាយប្រវែងដៃ។
Settings
ចូលទៅកាន់ Settings > Face ID & Passcode ហើយបញ្ចូលលេខកូដ ពេលមានផ្ទាំងបង្ហាញ។ ក្នុងនោះអាចកំណត់ការប្រើប្រាស់ Face ID តាមការគួរ ឧទាហរណ៍ មិនចង់ឲ្យ Face ID ដំណើរការជាមួយមុខងារ iOS Password Autofill ឬចង់ប្រើ Face ID កាន់តែទុកចិត្ត ដោយបិទ Require attention for Face ID ដែលតម្រូវឲ្យអ្នកមើលអេក្រង់ iPad មុនពេល Face ID ដំណើរការ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ