កែសម្ផស្សម្ដងនេះ ចោម ច័ន្ទ ជិតដូចតុក្កតាមែនទែនហើយ ឯតម្លៃវិញថ្លៃហួសនិយាយ
- 2018-11-08 02:06:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែសម្ផស្សម្ដងនេះ ចោម ច័ន្ទ ជិតដូចតុក្កតាមែនទែនហើយ ឯតម្លៃវិញថ្លៃហួសនិយាយ
ចន្លោះមិនឃើញ
កែសម្ផស្សម្ដងនេះមុខមាត់ ចោម ច័ន្ទ ស្អាតប្លែកជិតដូចតុក្កតាមែនទែនហើយ ឯតម្លៃចំណាយក្នុងការវះកាត់កែកុនវិញក្បែរម៉ឺនដុល្លារអាមេរិកឯណោះ។
បងស្រីតារាសម្ដែង ដេនី ក្វាន់ ថា ឥឡូវនេះខ្លួនជិតបានសម្រេចក្ដីប្រាថ្នាហើយ ក្រោយពីទៅវះកាត់កែកុនមុខមាត់នៅប្រទេសថៃអស់ជាច្រើនលើក។ វះកាត់ម្ដងនេះនាង បានចំណាយថវិកាផ្ទាល់ខ្លួនអស់៨ ០០០ពាន់ដុល្លារអាមេរិកទើបលទ្ធផលចេញមកមើលទៅស្ទើរតែដូចតុក្កតាទៅហើយ។
នាងថា៖"ឥឡូវហ្នឹងអត់ទាន់ដូចតុក្កតាមែនទែនទេអូន តែខែក្រោយបងនឹងទៅវះកាត់ម្ដងទៀតលទ្ធផលចេញមុខគឺដូចតុក្កតាតែម្ដង។ ការវះកាត់នៅខែធ្នូខាងមុខគឺជាពេលចុងក្រោយ ហើយបងក៏ឈប់វះកាត់កែកុនទៀតដែរ ព្រោះបានមុខមាត់តាមក្ដីប្រាថ្នាហើយ"៕