ស្ដេចហ្គេម សារភាពថាអារម្មណ៍ធម្មជាតិផ្ទុះឡើង ត្រង់ឈុតឆាកក្រមុំៗសុំថើប

  • 2018-11-08 03:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងួន ស៊ីណាត  ដែល​មហាជន​គ្រប់​គ្នា​ស្គាល់​​​​​​លោក​ ថា​ជា​ស្ដេច​ហ្គេម​ដ៏​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​បាន​សារភាព​ថា​ ខ្លួន​ស្ទើរ​តែ​ទប់​អារម្មណ៍​មិន​ចង់​បាន​នៅ​ពេល​ក្រមុំ​ៗ​​​មាន​រូប​ឆោម​ល្អ​មក​សុំ​ថើប​ត្រង់​ឈុត​ឆាក​សម្ដែង​​ក្នុង​MV បទ​ចម្រៀង​១។

ស្ដេចហ្គេម ថា ​នៅ​​ពេល​ថត​MV បទ​ចម្រៀង​​ឲ្យ​ អ៊ីណូ រូប​គេ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​​ណាស់​​ព្រោះ​មាន​ក្រមុំ​ស្អាត​ៗ​​មក​ឲ្យ​ឱប​ថើប​​តាម​ចិត្ត​ខណៈ​ពេល​សម្ដែង តែ​​ខ្លួន​​ក៏​ពិបាក​ធ្វើ​ចិត្ត​​ណាស់​ដែរ។ ដោយ​សារ​នេះ​គឺ​​ជា​លើក​ដំបូង​​សម្រាប់​លោក​ ជួប​ប្រទះ​នូវ​ឈុត​ឆាក​​បែប​នេះ។

លោក​ថា៖"ក្នុង​MV ហ្នឹង​អត់​មាន​ឈុត​ឆាក​ក្ដៅ​រោល​រាល​ទេ តែ​ខ្ញុំ​អត់​ដែល​សម្ដែង​ដល់​ពេល​ពួក​គាត់​ស្អាត​មក​ថើប​អ៊ីចឹង​អារម្មណ៍​ធម្មជាតិ​ក៏​ផ្ទុះ​ឡើង​ស្ទើរ​សម្ដែង​ពុំ​ចង់​កើត។ តែ​ក្រោយ​មក​ខ្ញុំ​ក៏​រៀប​ចំ​ឫកពា​ឡើង​វិញ​ទើប​សម្ដែង​ត្រូវ"។

ក្រៅ​ពី​ថត​បទ​ចម្រៀង​ឲ្យ ​អ៊ីណូ ​ភាព​យន្ត​ខ្នាត​ធំ​២រឿង​របស់​ ស្ដេចហ្គេម ​ថត​ឲ្យ​ផលិតកម្ម​ LD ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។ មាន​ដូច​ជា​រឿង​"អង្រឹង" និង"ជួបស៊យវគ្គ២"៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី