ច្បាស់ការ! ១៨នាក់អាចឈ្នះកាមេរ៉ា Canon ពីការប្រកួតថតរូបធំបំផុតនៅកម្ពុជា

  • 2018-11-08 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


  • មិនមែនជាអ្នកជំនាញក្នុងការថតរូបមែនទេ? គ្មានបញ្ហា!
  • ពុំមាន Canon Camera មែនទេ? គ្មានបញ្ហា!
  • កាន់តែធំ និងពិសេសជាងឆ្នាំមុនៗ ព្រឹត្តិការណ៍ប្រកួតថតរូបដ៏ធំបំផុតនៅប្រទេសកម្ពុជា
  • ១៨ នាក់អាចឈ្នះកាមេរ៉ា Canon ពីការប្រកួតថតរូប ខណៈមួយរូបមានឪកាសទៅចូលរួមការប្រកួតនៅជប៉ុន។
Canon PhotoMarathon ឆ្នាំ ២០១៧

Canon PhotoMarathon ២០១៨ ដែលរៀបចំឡើងដោយក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុនចែកចាយផលិតផល Canon នៅកម្ពុជាបានប្រកាសចាប់ផ្ដើមទទួលការចុះឈ្មោះចូលរួមប្រកួតហើយ។ Canon PhotoMarathon គឺជាព្រឹត្តិការណ៏ប្រកួតថតរូបដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យថតរូបនៅប្រទេសកម្ពុជា។ ហើយវាមិនមែនត្រឹមតែជាកម្មវិធីប្រកួតថតរូបតែប៉ុណ្ណោះនោះទេ។

កម្មវិធីនេះ​ជា​ការជួបជុំគ្នារវាងអ្នកដែលស្រលាញ់វិស័យថតរូបទាំងអស់់នៅប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៏ និង ចំណេះដឹងទៅវិញទៅមក។

Canon PhotoMarathon ឆ្នាំ ២០១៧

កម្មវិធីប្រកួតថតរូបលើកទី៨នេះ នឹងធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅថ្ងៃអាទិត្យ ទី២ ធ្នូ ២០១៨ ខាងមុខនេះ ដោយក្រៅពីការប្រកួតថតរូប ក៏មានសកម្មភាពកម្សាន្តជម្រុះជាច្រើនផ្សេងទៀតនៅនឹងកន្លែងដែលខុសប្លែកពីឆ្នាំមុនៗ ដូចជា PUBG Mobile Gaming Tournament, Cosplay Competition, eating contest ជាដើម។ ការប្រកួតនេះនឹងស្វែងរកជើងខ្លាំងចំនួន ១៨រូប ដើម្បីឈ្នះរង្វាន់កាមេរ៉ា Canon តម្លៃដល់ខ្ទង់ពាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

អ្នកឈ្នះ Canon PhotoMarathon ឆ្នាំ ២០១៧

ជាងនេះទៀត ម្នាក់ក្នុងចំណោម ១៨រូបនោះ នឹងត្រូវធ្វើដំណើរទស្សនកិច្ចទៅចូលរួមកម្មវិធីប្រកួតថតរូបនៅប្រទេសជប៉ុន ដែលមានតម្លៃសរុប ៥ពាន់ដុល្លារអាមេរិក។ ចុះឈ្មោះចូលរួមប្រកួតបានដោយសេរី និង ឥតគិតថ្លៃ ហើយថែមទាំងមិនទាមទារ បទពិសោធន៍ក្នុងការថតរូបឡើយ។ ចំពោះលក្ខខណ្ឌរឹតតែមិនមានអ្វីសាំញ៉ាំច្រើននោះទេ គ្រាន់តែលោកអ្នកមានកាមេរ៉ាគ្រប់ប្រភេទទាំងអស់ (លើកលែងទូរស័ព្ទដៃ ឬ smartphone)។

សូមរួសរាន់ឡើង ព្រោះព្រឹត្តិការណ៍ថតរូបដ៏ធំប្រចាំឆ្នាំនេះខិតកាន់តែកៀកហើយ ពោលគឺ ថ្ងៃទី ០២ ធ្នូ ២០១៨។ កុំឲ្យឱកាសក្លាយជាម្ចាស់កាមេរ៉ាប្រេនៗលំដាប់អន្តរជាតិនេះរំលងផុតឲ្យសោះ

តោះ! ចុះឈ្មោះដោយសេរីឥលូវនេះ https://www.i-qlick.com/CPM2018

អ្នកចូលរួមនឹងត្រូវបានផ្តល់ប្រធានបទក្នុងការបង្កើតស្នាដៃថតរូបចំនួន៣ ស្របទៅតាមពេលវេលាកំណត់ជាក់ស្ដែង។ រូបភាពរបស់បេក្ខជនទាំងអស់ ត្រូវបានវិនិច្ឆ័យដោយក្រុមគណៈវិនិច្ឆ័យមួយដែលផ្អែកលើការពាក់ព័ន្ធទៅនឹងប្រធានបទ គំនិតច្នៃប្រឌិតក្នុងការបកស្រាយប្រធានបទ ការប្រើប្រាស់ពណ៌ ពន្លឺ និងសមាសភាពនៃរូបភាព។

ព្រឹត្តិការណ៍ប្រកួតថតរូប Canon PhotoMarathon 2018 ត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទសិស្សសាលា (Student Category) ដែលមានអាយុក្រោម ១៨ឆ្នាំ និងមហាជនទូទៅ (OpenCategory)៕

អត្ថបទ៖ ស៊ិន សាវ៉េត