ចា រិទ្ធី ​មិន​ខឹង​ ប៊ុត សីហា​​ ហៅឡើង​ច្រៀង​តែ​អត់មក បែរ​ជា​កាន់​តែ​អាណិត ​ហើយ​ស្រលាញ់

  • 2018-11-08 05:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ធ្លាយ​ដំណឹង​ថា ​លោក ប៊ុត សី​ហា ​មិន​គោរព​ពេល​វេលា ​មក​ច្រៀង​យឺត​ក្នុង​កម្មវិធី​ ​ពេល​នេះ ​លោក​ ចា រិទ្ធី ​បាន​ចេញ​មុខ​បក​ស្រាយ​ ដោយ​ចាត់​ទុក​រឿង​នេះ ជា​រឿង​តូច​ប៉ុណ្ណោះ​។ ​

ឆ្លើយ​តប​លើ​បណ្ដាញ​សង្គម​ ក្រោយ​ពី​​អតីត​ម្ចាស់​ពាន The Voice Cambodia ​ត្រូវ​ប្រិយ​មិត្ត​រិះគន់​មិន​សំចៃ​មាត់ ​ករណី​ជាន់​ដាន​ចាស់ ​រឿង​​មិន​គោរព​ពេល​វេលា​ច្រៀង ​ដែល​បណ្ដាល​ឲ្យ​លោក ប៊ុត សីហា ​ក្ដៅ​ស្លឹ​ក​ត្រចៀក។ ​ទ្រាំ​លែង​បាន​ ​លោក​ក៏​បង្ហាញ​អារម្មណ៍​ពិត​លើ​ Page ​របស់​ខ្លួន ដោយ​បញ្ជាក់​ថា ​​ពិត​ជា​ហត់​នឿយ​ ហើយ​សុំចិត្ត​ប្រិយ​មិត្ត​ទាំង​អស់​កុំ​ស្ដី​បន្ទោស​លោក​ត​ទៅ​ទៀត ​យ៉ាង​ហោច​គួរ​យល់​ពី​លោក​ខ្លះ​។

​ចំណែក​ លោក ចា រិទ្ធី វិញ ​ក៏​បាន​​​បក​ស្រាយ​ច្បាស់​ៗ​​ លើ​ករណី​លោក ​ប៊ុត សី​ហា ​មិន​គោរព​ពេល​វេលា​​មក​ច្រៀង ​ថា​ចា​រឿង​ពិត​មែន។ ​តែ​លោក​ ចង់​បញ្ជាក់​ថា ​បញ្ហា​នេះ ​មិន​មែន​ចា​រឿង​ធំ​សម្រាប់​លោក​ឡើយ ​ព្រោះ​នេះ​ជា​រឿង​ដែល​លោក​តែង​ជួប​ប្រទះ​ជា​រឿយ​ៗ ​ហើយ​មាន​តារា​ច្រើន​ណាស់​ ដែល​តែង​មក​យឺត ​ឬ ​​ដល់​ម៉ោង​ឡើង​ច្រៀង​ហើយ ​បែរ​ជា​ទូរស័ព្ទ​មក​ថា ​មិន​បាន​មក​។

​លើស​ពី​នេះ លោក ​មិន​បាន​ខឹង​អ្វី​នោះ​ទេ មាន​តែ​អាណិត ហើយ​ក៏​គ្មាន​​ចង់​បំផ្លាញ​កិត្តិយស​តារា​ណា​ម្នាក់​ឡើយ មិន​គួរ​ណា​រឿង​តូច​សោះ ប្រែ​ក្លាយ​​ជា​រឿង​ធំ។ ​លោក​ ចា រិទ្ធី ​បន្ថែម​ថា ​ព័ត៌មាន​រឿង ​ប៊ុត ​សីហា​ មិន​មក​ច្រៀង ​លោក​មិន​បាន​ទម្លាយ​ឲ្យ​មហាជន​ដឹង​នោះ​ទេ តែ​មិន​ដឹង​ហេតុ​អ្វី​ ដំ​ណឹង​នេះ​ត្រូវ​ធ្លាយ​ចេញ៕ ​​

​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី