ដោះទ័លភ្លាមៗ ទីនេះអាចខ្ចីបានរហូត ៨០ដុល្លារ គ្មានការប្រាក់ គ្មានថ្លៃសេវា ហើយបានដល់ ១០ថ្ងៃឯណោះ

  • 2018-11-09 10:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជួយសម្រួលសាធារណជនឲ្យទទួលបានកម្ចីខ្នាតតូចឆាប់រហ័យ និងងាយស្រួលក្រុមហ៊ុន Cashwagon ចាប់ដៃគូសហការជាមួយ លីហួរវេលុយ ដោយអនុញ្ញាតឲ្យអតិថិជនថ្មីអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០ដុល្លារ សម្រាប់រយៈពេល ១០ថ្ងៃ ដោយឥតគិតថ្លៃ គឺមិនមានគិតការប្រាក់ និងកម្រៃសេវាអ្វីទាំងអស់។

ឥឡូវនេះ អតិថិជនគ្រប់រូបអាចដាក់ពាក្យស្នើកម្ចីតាមអ៊ីនធើណេត ដោយគ្រាន់តែតម្រូវឲ្យមានលេខអត្តសញ្ញាណប័ណ្ណ និងលេខទូរសព្ទដៃតែប៉ុណ្ណោះ ដោយមិនចាំបាច់មានទ្រព្យដាក់តម្កល់ធានាកម្ចី ឬឯកសារស្មុគស្មាញឡើយ។ បន្ទាប់ពីបំពេញទម្រង់បែបបទកម្ចីងាយស្រួលចំនួន ៤ ជំហានរួចរាល់ អតិថិជនអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេល ៣០នាទី តាមរយៈភ្នាក់ងារលីហួរវេលុយទូទាំងប្រទេសកម្ពុជា។

Cashwagon ដែលជាក្រុមហ៊ុនអន្តរជាតិមួយ ដែលប្រតិបត្តិទម្រង់បែបបទប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណេត សហការជាមួយលីហួរវេលុយ ដែលជាភ្នាក់ងារសេវាទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជួយឲ្យប្រជាពលរដ្ឋខ្មែរទទួលបានកម្ចីរយៈពេលខ្លី ប្រកប ដោយភាពងាយស្រួល និងរហ័សទាន់ចិត្ត តាមមធ្យោបាយថ្មីប្រកបដោយភាពច្នៃប្រឌិត។

នាយកប្រតិបត្តិក្រុមហ៊ុន Cashwagon ប្រចាំប្រទេសកម្ពុជា លោក ផេង រក្សា បានឱ្យដឹងថា៖ "មុនពេលមាន Cashwagon ខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋយើងម្នាក់ៗមិនសូវមានជម្រើសសេវាហិរញ្ញវត្ថុច្រើននោះទេ ពេលមានបញ្ហាបន្ទាន់ទាក់ទងនឹងសុខភាព ការទូទាត់ចំណាយបន្ទាន់ៗ ឬត្រូវការប្រាក់តិចតួចភ្លាមៗដើម្បីទិញរបស់របរសំខាន់ៗសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃឡើយ។ ដូច្នេះហើយទើបយើងសហការគ្នាជាមួយ លីហួរ ដើម្បីដំណោះស្រាយសម្រាប់តម្រូវការជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានប្រសើរជាងមុន"។

ដើម្បីអាចទទួលបានកម្ចីដោយឥតគិតថ្លៃ អតិថិជនថ្មីគ្រាន់តែចូលទៅកាន់គេហទំព័រ https://cashwagon.com.kh បំពេញតាមលក្ខខណ្ឌ ឬទំនាក់ទំនងមកលេខ ០១៦ ៩៦២ ៥១២ ៕

អត្ថបទ៖ ថា ម៉ាលីដា