ស្មាតហ្វូន Oppo ប្រមាណ ១០០ លាន​គ្រឿង​មាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC

  • 2018-11-08 12:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​ Oppo បាន​ប្រារព្ធ​ឡើង​នូវ​ព្រឹត្តិការណ៍ Super VOOC Flash Charge Day ក្នុង​ទីក្រុង​សៀងហៃ ដើម្បី​អបអរ​ដល់​ស្មាតហ្វូន​ប្រមាណ ១០០ លាន​គ្រឿង​របស់​ខ្លួន​មាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC។

អនុ​ប្រធាន​ជាន់​ខ្ពស់​របស់ Oppo លោក Shen Yiren ទទួល​បន្ទុក​លើ​ផ្នែក Domestic Business បាន​បញ្ជាក់​ថា​ស្តង់ដារ​ថ្មី​មួយ​នេះ​បាន​ផ្លាស់​ទម្លាប់​អតិថិជន​ដោយ​ការ​ដែល​ត្រូវ​សាក​ឧបករណ៍​មួយ​យប់​ពេញ កាត់​មក​សល់​ត្រឹម​រយៈពេល​ខ្លី​នា​ព្រឹក​ព្រលឹម​វិញ។

ក្នុង​កិច្ច​បង្ហាញ​ពី​កំណត់ត្រា​ដ៏​ធំ​របស់​ខ្លួន Oppo ក៏​បាន​ណែនាំ​នូវ​តួអង្គ Pikachu ជា​ឯកអគ្គរដ្ឋទូត​នៃ​ផលិតផល​ថ្មី​របស់​ខ្លួន ដោយ​មាន​តាំង​ពី​ស្រោម​ការពារ​ Oppo R17 Pro, រូបភាព Sticker, NFC Sticker និង​ថ្ម​ជំនួយ​ថាមពល​ផ្ទុក ១០ ០០០mAh មាន​កម្លាំង​ 5V/10A។ សម្រាប់ Power Bank ជំនាន់​ពិសេស​នេះ​ក៏​នឹង​មាន​លក់​ក្នុង​តម្លៃ ៦០ ដុល្លារ​ លើ​គេហទំព័រ​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា