រៀន​ឆែក​មើល​ខ្លួន​ឯង​កុំព្យូទ័រ​អ្នក​មាន​រន្ធ USB ប្រភេទ​ណា​ខ្លះ?

  • 2018-11-10 06:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​សព្វថ្ងៃ​បាន​បែងចែក​រន្ធ​ដោត​ជា​ប្រភេទ USB 1.0 ឬ 1.1 ជំនាន់​ចាស់ រហូត​ឈាន​ដល់ USB 2.0 ឬ 3.0 ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​ពេញ​និយម។ ចំណុច​ខុស​គ្នា​នៃ​ជំនាន់​នីមួយៗ​ខុស​ត្រង់​ល្បឿន​នៃ​ការ​ផ្ទេរ​ចេញ​ចូល​ទិន្នន័យ​ពី​ឧបករណ៍​ខាង​ក្រៅ ដូច​ជា​ដោត​ភ្ជាប់​ទៅ External Hard Drive, ទូរសព្ទ​ឬ​កាមេរ៉ា​ជា​ដើម។ Sabay បង្ហាញ​តិចនិក​ងាយៗ​អាច​ឆែក​ដឹង​តើ​ម៉ាស៊ីន​អ្នក​មាន​រន្ធ​ដោត USB ប្រភេទ​ណា​ខ្លះ ទាំង​លើ Windows និង Mac។

+វិធី​ឆែក​មើល​ប្រភេទ​រន្ធ USB លើ Windows:

  • ចុច Right-Cick លើ​ Windows Start
  • ចុច​យក​ពាក្យ Device Manager > រើស​យក​ Universal Serial Bus Controllers
  • ប្រសិន​ក្នុង​ទីតាំង​នោះ​មាន​បង្ហាញ​ភ្ជាប់​ពាក្យ "Enhanced” មាន​ន័យ​ជា​រន្ធ​ដោត USB 2.0 ប្រសិន​ពុំ​មាន នោះ​ជា​ជំនាន់ 1.0 ឬ 1.1 ខណៈ​ពេល​ខ្លះ​អាច​ឃើញ​ពាក្យ "xHCI” ឬ "Extensible Host Controller Interface” នោះ​ជា​ជំនាន់ 3.0៕

+វិធី​ឆែក​មើល​ប្រភេទ​រន្ធ USB លើ Mac:

  • ចុច​លើ​ Apple icon > រើស​យក​ពាក្យ About This Mac
  • ផ្នែក Overview > រើស​យក System Report...
  • ចុច​បន្ត​ត្រង់​ពាក្យ Hardware និង​រើស​យក USB

ប្រភព: https://www.sweetwater.com/sweetcare/articles/how-do-i-know-if-my-computer-has-usb-3-0-ports/?fbclid=IwAR1ObQbHUni9qoE3ADciS4sgeqOaaCDmOneBF9LqwQQbD7Joc0kRAF_wRms

https://www.techwalla.com/articles/how-do-i-tell-what-type-of-usb-ports-are-on-my-pc?fbclid=IwAR2MPs-MHSq3ZGW6q7XwxnoEyC8Kohtx9afUhgwQHV_7HfdwaZzlq71qd2g

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Sweet Water | Techwalla   ប្រែ​សម្រួល៖ កៅ រក្សា