ផ្ទុះការគាំទ្រពេញក្លឹប Maya ក្រោយ Chivas សហការជាមួយក្រុមបាល់ទាត់បិសាចក្រហម

  • 2018-11-09 10:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះនៅក្លឹបកម្សាន្ត Maya ពោរពេញដោយភាពសប្បាយរីករាយ ដោយសារក្រុមហ៊ុនស្រាវិស្គី CHIVAS មានប្រភពដើមមកពីប្រទេសស្កុតលែន បានប្រកាសសហការគ្នាក្នុងភាពជាដៃគូរយៈពេល ៣ឆ្នាំ ជាមួយក្លឹបបាល់ទាត់ធំបំផុតរបស់ពិភពលោក Manchester United ។

ដើម្បីអបអរភាពជាដៃគូ នេះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីកម្សាន្តក៏ដូចជាឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនទៀត ដែលមានការរួមសម្តែងដោយក្រុម Dj ល្បីមកពីប្រទេសថៃ Bang Bang Bang ផងដែរ។

នៅរាត្រីនោះ គឺមានកម្មវិធីលក់ពិសេសសម្រាប់ប្រភេទស្រា Chivas ១៨ឆ្នាំ និង ១២ឆ្នាំ ដោយគ្រាន់តែភ្ញៀវទិញមួយដប ថែមជូនមួយដបភ្លាមដោយឥតគិតថ្លៃ ដែលជាការបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត។ សម្រាប់ពត៌មានស្តីពីកម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក Chivas Cambodia៕ តាមដានសកម្មភាពពិសេសយប់មិញ៖ (រូបភាព)

អត្ថបទ៖ ថា ម៉ាលីដា