Apple រកឃើញបញ្ហាថ្មីលើ iPhone X ធានាចេញមុខជួសជុលឥតយកលុយ
- 2018-11-10 06:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple រកឃើញបញ្ហាថ្មីលើ iPhone X ធានាចេញមុខជួសជុលឥតយកលុយ
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រម្សិលមិញនេះ Apple បាននិយាយថា បានរកឃើញបញ្ហាលើ iPhone X ហើយធានាថានឹងទទួលជួសជុលបញ្ហានេះនៅហាង Apple ផ្លូវការដោយមិនគិតប្រាក់។
Apple បាននិយាយថាអេក្រង់ iPhone X ប្រហែលជាមានបញ្ហាលើការ Touch ដែលបណ្ដាលមកពីកំហុសលើគ្រឿងបន្លាស់។ អេក្រង់លើ iPhone X ដែលជួបបញ្ហានេះគឺមិនឆ្លើយតប (Respond) ត្រឹមត្រូវនឹងការ Touch ឬអាចឆ្លើយតបទោះបីមិនបាន Touch។
ក្រៅពី iPhone X នេះ Apple ក៏បានរកឃើញបញ្ហាលើ MacBook Pro ១៣ អ៊ីញដែលអាចធ្វើឲ្យបាត់បង់ទិន្នន័យ និង Storage មិនដំណើរការ។ បញ្ហានេះក៏ Apple ទទួលជួសជុលដោយឥតគិតថ្លៃផងដែរ៕
ចុចអាន៖