កូនសិស្សថ្នាក់បឋមចេះជក់បារី តែពេលគ្រូចាប់បាន បែរដាក់ពិន័យឲ្យជក់ថែមទៀត (មានវីដេអូ)
- 2018-11-10 06:50:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនសិស្សថ្នាក់បឋមចេះជក់បារី តែពេលគ្រូចាប់បាន បែរដាក់ពិន័យឲ្យជក់ថែមទៀត (មានវីដេអូ)
ចន្លោះមិនឃើញ
កូនសិស្សសាលារៀនត្រឹមថ្នាក់បឋមមួយក្រុម មកពីតំបន់កោះ Sukabumi Regency នៃខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី ត្រូវគ្រូបង្រៀនចាប់បានពួកគេកំពុងជក់បារីនៅក្នុងសាលា។ ផ្ទុយទៅវិញ ក្រោយពេលចាប់បាន គ្រូបង្រៀននោះបែរដាក់ពិន័យយ៉ាងហួសចិត្តដល់ពួកគេ គឺបង្ខំឲ្យពួកគេជក់បារីបន្ថែមទៀត ខណៈសិស្សរួមថ្នាក់សើចចំអក។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា កន្លងទៅនេះ។ ការដាក់ពិន័យនោះត្រូវបានថតដោយគ្រូបង្រៀនផ្សេង និងយកទៅបង្ហោះលើបណ្ដាញអ៊ីនធឺណិត។
អ្នកនិយមប្រើប្រាស់អ៊ីនធឺណិតជាច្រើន បានផ្ទុះកំហឹងយ៉ាងខ្លាំង នៅពេលឃើញការដាក់ពិន័យមិនសមរម្យ និងហួសចិត្តបែបនេះ។ ជាមួយគ្នានេះដែរ គណៈកម្មការការពារកុមារឥណ្ឌូនេស៊ី ហៅកាត់ថា KPAI ក៏មិនសប្បាយចិត្តចំពោះការដាក់ពិន័យរបស់គ្រូបង្រៀនខាងលើផងដែរ៕
ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖