អ៊ីអន​ថ្ងៃ​អាទិត្យ​នេះ បើ​ទៅ​ទិញ​ចុះថ្លៃ ៤ ០០០ដុល្លារ គ្រាន់​ទៅ​មើល​មាន​ឱកាស​ដើរ​លេង Free

  • 2018-11-10 10:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SsangYong ក្រុម​ហ៊ុន​ឡាន​កូរ៉េ​ល្បី​ឈ្មោះ កំពុង​រៀបចំ​កម្មវិធី​ពិសេស​នៅ​ផ្សារ​ទំនើប​អ៊ីអន ១ មាន​ឈ្មោះ​ថា បន្ត​ដំណើរ​ជាមួយ SsangYong ដែល​ក្នុង​នោះ គ្រាន់​តែ​មក​ចូលរួម​ក៏​អាច​មាន​សិទ្ធិ​បំពេញ​ឈ្មោះ និង​ទីតាំង​ដែល​អ្នក​ចង់​ទៅ ហើយ​មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ដោយ​មិន​អស់​ប្រាក់​មួយ​រៀល​ឡើយ។

ក្នុង​កម្មវិធី​ដែល​រៀប​ចំ ៣ ថ្ងៃ ៩ ១០ ១១ វិច្ឆិកា​នេះ សម្រាប់​អ្នក​កក់ ឬ​ទិញ​ឡាន Rexton, Starvic, Rexton Sport នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៤ ០០០ដុល្លារ​ភ្លាមៗ។

លោក លី ជុងហ៊ុន អ្នក​គ្រប់គ្រង​ទូទៅ SsangYong បាន​និយាយ​ថា៖ "សម្រាប់​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ទី១១ ខែ១១ នេះ គឺ​គេ​រៀបចំ​ប្រូម៉ូសិន​ជុំវិញ​ពិភព​លោក​តែ​ម្ដង ដោយ​យើង​ផ្ទាល់ ចុះ​តម្លៃ​ឡាន​រហូត​ដល់ ៤ ០០០ដុល្លារ ហើយ​សម្រាប់​អ្នក​ដែល​គាត់​មក​ចូល​រួម​ទាំង ៣ ថ្ងៃ​នេះ អាច​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន ហើយ​យើង​នឹង​ចាប់​ឆ្នោត​នៅ​ខែ​ក្រោយ​ដើម្បី​រក​អ្នក​មាន​សំណាង រៀបចំ​ដំណើរ​កម្សាន្ត​ជូន​ពួក​គាត់"។

៣ ម៉ូដែល​ដែល​កំពុង​ប្រូម៉ូសិន​ខាង​លើ ជា​ឡាន​ដែល​កំពុង​លក់​ដាច់​បំផុត​របស់​ក្រុមហ៊ុន ដោយ​មាន​លក្ខណ​សម្បត្តិ​ដូចជា៖

  • Rexton Sports ជា​ប្រភេទ​ឡាន​សម្រាប់​យក​មក​ដឹក​ទំនិញ​បាន តែ​ក៏​ផ្ដោត​ទៅ​លើ​ផាសុកភាព និង​ងាយ​ស្រួល​ធ្វើ​ដំណើរ​ដែរ ដោយ​មាន​កាមេរ៉ា ៣៦០ដឺក្រេ កៅអី​ខាង​មុខ​មាន​ចរន្ត​ខ្យល់​ចេញ​ចូល និង​អាច​បត់​បាន ៨ របៀប ព្រម​ទាំង​ពោង​សុវត្ថិភាព ៦ ចង្កៀង​ជា​ប្រភេទ LED ជាដើម
លោក លី ជុងហ៊ុន អ្នក​គ្រប់គ្រង​ទូទៅ SsangYong (កណ្ដាល)
  • Rexton ជា​ប្រភេទ​ឡាន​ប្រណិត និង​បច្ចេកវិទ្យា​ទំនើប ដោយ​មាន​កៅអី​ត្រជាក់​ក្ដៅ កញ្ចក់ និង​ឃ្លុប​ក្រោយ​បិទ​បើក​បញ្ជា​ដោយ​សោ ប្រព័ន្ធ​តាម​ដាន​សម្ពាធ​កង់ Sensor មុខ​ក្រោយ ពោង​សុវត្ថិភាព ៧ជាដើម
  • Stavic ជា​រថយន្ត​សម្រាប់​អ្នក​មាន​សមាជិក​គ្រួសារ​ច្រើន ដោយ​ក្រៅ​ពី​មាន​រូបរាង​តូច បើ​ប្រៀប​ទៅ​នឹង​រថយន្ត​ប្រភេទ​នេះ​ផ្សេងៗ​ទៀត វា​ក៏​ស៊ី​ប្រេង​តិច ហើយ​មាន​តម្លៃ​សមរម្យ

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក SsangYong Cambodia ឬ​ទាក់ទង​លេខ 095 456 888/ 098 456 888/ 070 350 460/ 078 551 898

អត្ថបទ៖ វិទូ