Dortmund វាយបកយកឈ្នះ Bayern បន្តភាពមិនដែលចាញ់ក្នុងលីគ
- 2018-11-11 02:06:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dortmund វាយបកយកឈ្នះ Bayern បន្តភាពមិនដែលចាញ់ក្នុងលីគ
ចន្លោះមិនឃើញ
Borussia Dortmund នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ ក្រោយវាយបកតាមពីក្រោយយកឈ្នះគូប្រជែង Bayern Munich ៣ទល់នឹង២ កាលពីយប់មិញនៅ Bundesliga។
ក្នុងវគ្គទីមួយ Robert Lewandowski ជាអ្នកទាត់បញ្ចូលទីឲ្យក្រុមភ្ញៀវ Bayern នាទីទី២៦។ ឈានដល់វគ្គទីពីរម្ចាស់ផ្ទះ Dortmund បានតាមស្មើវិញដោយការទាត់ប៉េណាល់ទីដោយ Marco Reus នាទី៤៩ ប៉ុន្តែ៣នាទីបន្ទាប់ Lewandowski ដដែលបានបន្ថែមមួយគ្រាប់ទៀត ធ្វើឲ្យ Bayern នាំមុខជាថ្មី។
យ៉ាងណាមិញ Dortmund ដែលជាក្រុមកំពុងឡើងជើងខ្លាំងរដូវកាលនេះ បានធ្វើការវាយសម្រុកវាយបករកបានពីរគ្រាប់វិញ សម្រេចដោយកីឡាករ Marco Reus និង Paco Alcacer។ ដូច្នេះជាលទ្ធផល Dortmund បានយកឈ្នះ Bayern ៣-២ ក្នុងសប្ដាហ៍ទី១១។