Touch ID សុខៗអត់ដំណើរការ នេះដំណោះស្រាយ
- 2018-11-13 04:23:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Touch ID សុខៗអត់ដំណើរការ នេះដំណោះស្រាយ
ចន្លោះមិនឃើញ
Touch ID បានប្រែក្លាយជាមុខងារចម្បងមួយលើ iPhone ក្នុងការផ្ទៀងផ្ទាត់ម្ចាស់ឧបករណ៍។ Touch ID នេះក៏មានបំពាក់លើស៊េរី MacBook ផងដែរ ព្រោះមានការពេញនិយមប្រើប្រាស់បំផុត។
ចុះបើប្រើសុខៗ ស្រាប់តែគាំងមិនដំណើរការគួរធ្វើដូចម្តេច?
១) ប្រាកដថាប៊ូតុងសម្រាប់ស្កេន និងម្រាមដៃ ស្ងួតស្អាត។ គួរប្រើក្រណាត់ទន់ៗ ជូតសម្អាតទាំងប៊ូតុងស្កេន និងម្រាមដៃ ដែលអាចមានអ្វីរំខានដំណើរការស្កេន។ ទឹក ឬញើសតិចតួច អាចបង្កការលំបាកសម្រាប់ iPhone ឬ iPad ទាញយកស្នាមម្រាមដៃ។
២) ដាក់ម្រាមដៃស្កេនឲ្យបានត្រឹមត្រូវ។ ត្រឹមប៉ះប៊ូតុង Home ថ្នមៗ ទុកប៉ុន្មានវិនាទី ដើម្បីឲ្យប្រព័ន្ធពិនិត្យមើលម្រាមដៃ។ កុំសង្កត់ប៊ូតុងស្កេនខ្លាំងពេក។ ប្រាកដថាម្រាមដៃស្ថិតនៅលើប៊ូតុងស្កេនពេញលេញ និងកុំធ្វើចលនាម្រាមដៃ ពេលប្រព័ន្ធដំណើរការ។
ចំណាំ៖ ករណីខ្លះ ពេលចង់ Unlock ចូលប្រើឧបករណ៍ជាមួយ Touch ID អ្នកប្រហែលត្រូវការដាក់ម្រាមដៃលើប៊ូតុងស្កេន និងសង្កត់ប៊ូតុង Home។ អាចបិទមុខងារនេះបាន ហើយបើកដំណើរការ Rest Finger to Open ដែលស្ថិតនៅក្នុង Settings > General Accessibility > Home Button។
៣) ដោះសម្បកការពារចេញ និងកញ្ចក់ការពារអេក្រង់ បើវាស្ថិតនៅពីលើប៊ូតុងស្កេន។ សម្បកការពារប្រហែលអាចរាំងខ្ទប់កម្តៅ និងរារាំង Sensor Touch ID មិនឲ្យដំណើរការស្កេនម្រាមដៃបានត្រឹមត្រូវ។
៤) បិទបើកឧបករណ៍ ព្រោះបញ្ហា Touch ID អាចដោះស្រាយបានបណ្ដោះអាសន្នដោយការបិទបើកដើម្បីឲ្យប្រព័ន្ធសម្រួលដំណើរការ។
៥) ចូលទៅកាន់ Settings > Touch ID & Passcode ហើយបិទដំណើរការជម្រើសទាំងអស់បានឃើញ។ បន្ទាប់មក បិទបើក iPhone ឬ iPad ហើយបើកដំណើរការមុខងារទាំងនេះឡើងវិញ បើចង់ប្រើ។
៦) លុបចោលទិន្នន័យម្រាមដៃ និងបិទបើកឧបករណ៍។ ពេល iPad បើកម្តងទៀត អាចបញ្ចូលស្នាមម្រាមដៃថ្មីបាន។ នេះដោយសារការរៀបចំបញ្ចូលទិន្នន័យម្រាមដៃពីដំបូងប្រហែលជាមិនបានត្រឹមត្រូវពេញលេញ។
៧) ប្រាកដថាឧបករណ៍ប្រើប្រាស់កំណែទម្រង់ចុងក្រោយ នេះអាចជាបញ្ហារបស់ប្រព័ន្ធ ដែលអាចដោះស្រាយបានជាមួយកំណែទម្រង់ថ្មីរបស់ Apple។
៨) ធ្វើការ Reset នូវ Network Setting របស់ឧបករណ៍។ អ្នកប្រើប្រាស់មួយចំនួនអាចសំណាងដោះស្រាយបញ្ហា Touch ID ត្រឹម Reset នូវ Network Setting។
៩) ទាក់ទងហាងដែលបានទិញទូរសព្ទ ឲ្យជួយពិនិត្យមើល Sensor របស់ Touch ID។
១០) ពិនិត្យមើលបញ្ហា បើទើបនឹងទទួលសេវាកម្មជួសជុលលើឧបករណ៍អ្នក។ ឧទាហរណ៍ បើអ្នកផ្លាស់ប្ដូរ Camera ឬផ្នែក Hardware ណាមួយ ហើយស្រាប់តែ Touch ID លែងដំណើរការ។ នេះអាចប៉ះពាល់ដល់ខ្សែភ្ជាប់ ឬអ្វីមួយដែលចាំបាច់សម្រាប់ Touch ID ដំណើរការ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ