អាចទៅរួចអត់ វៀតណាម ចង់ដណ្ដើមយកចំណែកទីផ្សារ ៥០% ពី Facebook
- 2018-11-11 02:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចទៅរួចអត់ វៀតណាម ចង់ដណ្ដើមយកចំណែកទីផ្សារ ៥០% ពី Facebook
ចន្លោះមិនឃើញ
ប្រទេសវៀតណាម ចង់ឱ្យអ្នកប្រើប្រាស់ប្រើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនបាន ៥០% នៅឆ្នាំ២០២០ ប្រជែងជាមួយ Facebook ហើយក៏គ្រោងការពារព័ត៌មានបំពុលបរិយាកាស លើបណ្ដាញសង្គមរបស់ Mark zuckerberg និង Google ផងដែរ។ នេះបើតាមសម្ដីរបស់មន្ត្រីព័ត៌មានវៀតណាម ក្នុងសេវក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ក្រសួងបានកំពុងធ្វើសេចក្ដីព្រាងក្រមវិជ្ជាជីវៈមួយសម្រាប់អ៊ីនធឺណេត ដើម្បីបង្កើតឱ្យមានបណ្ដាញដ៏ល្អ និងសុវត្ថិភាព។
ក្រសួងបន្ថែមថា៖ "យើងក៏កំពុងស្រាវជ្រាវលើវិធានការ ដែលអាចទប់ស្កាត់ព័ត៌មានអវិជ្ជមាន និងមិនល្អលើ platforms បរទេសគឺ Facebook និង Google ដែរ”។
Facebook និងGoogle កំពុងទទួលបានការប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ក្នុងប្រទេសវៀតណាម និងជា platform ដ៏សំខាន់សម្រាប់អ្នកប្រឆាំង។
កាលពីខែកញ្ញា មន្ត្រីព័ត៌មានលោក Nguyen Manh Hung បាននិយាយថា វៀតណាមគួរតែលើកដំកើងបណ្ដាញសង្គមក្នុងស្រុករបស់ខ្លួន ដើម្បីប្រជែងនិងដណ្ដើម ជាមួយ Facebook ។
ក្រុមហ៊ុនវៀតណាមបី មានកម្មវិធីផ្ញើសារ Zalo របស់ក្រុមហ៊ុន VNG Corp កម្មវិធីចែករំលែកវីដេអូ Mocha និងក្រុមហ៊ុន Internet ឈ្មោះ VCCorp ដែលបើកគេហទំព័រព័ត៌មាន e-commerce ជាច្រើន ត្រូវបានចាត់តាំង ឱ្យប្រជែងដណ្ដើមចំណែកទីផ្សារពីហ្វេសប៊ុក ៥០%។
Zalo ជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពរបស់វៀតណាម ពោលមានអ្នកប្រើប្រាស់ ១០០ លាននាក់ ខណៈ Mocha និង VCCorp កំពុងតស៊ូប្រកួតប្រជែងប្រជា YouTube របស់ Google និង Facebook របស់មហាសេដ្ឋីវ័យក្មេង Mark zuckerberg៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......