ចេញ​បាន​មួយ​អាទិត្យ iPad Pro ស៊េរីថ្មី​ មាន​លក់​នៅ​ខ្មែរ​ហើយ!

  • 2018-11-12 07:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ដើម​ខែ​វិច្ឆិកា ដែល​បាន​បំពាក់​មក​ជា​មួយ​មុខ​ងា​ស្កេន​មុខ Face ID ជា​លើក​ដំបូងដូច​ទៅនិង iPhone ស៊េរីថ្មីដែរ។ តាមប្រភពពីហាង​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា iPad Pro ស៊េរីថ្មី​ មាន​លក់​​ហើយ អ្នកទាំងអស់​គ្នា​​អាច​រក​មើល​បាន។

រូបតំណាង

មាន​ហាង​ក្នុង​ស្រុក​​បាន​ទម្លាយ​តម្លៃ iPad Pro ដាក់​លក់​ប្រមាណ​ជា **១ ១៩៩ ដុល្លារ** សម្រាប់​ទំហំ​អេក្រង់ ១១ អុីញ ទំហំ 256GB។

ចំពោះ​តម្លៃ​ទី​ផ្សារ​បរទេស​វិញ iPad Pro អេក្រង់ ១១ អ៊ីញ​​មាន​តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ និង iPad Pro អេក្រង់ ១២,៩ អ៊ីញ​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ

iPad Pro បំពាក់​​អេក្រង់​ទំហំ​ ១១ អុីញ និង​ទំហំ​ ១២,៩ អ៊ីញ ទាំង​ពីរ​ប្រភេទ​នេះ​មាន​កម្រាស់​ត្រឹម​តែ​ ៥,៩ ម.ម។ បំពាក់​ដោយ​បន្ទះ​ឈីប​ A12X Bionic ទំហំ​ ៧ ណាណូម៉ែត្រ​ ដែល​មាន​ CPU ៨ គ្រាប់, GPU ៧ គ្រាប់, មាន​ថាមពល​ថ្ម​ដំណើរ​ការ​បាន​ ១០ ម៉ោង និង​​មាន​​បំពាក់​នូវ​ Neutral Engine ជា​ខួរ​ក្បាល​ដ៏​វៃ​ឆ្លាត។

រូបតំណាង

iPad ឆ្នាំ ២០១៨ នេះ​​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ​ធំ​ដល់​ទៅ ១ TB ហើយ​រន្ធ​ដោត​ប្រភេទ USB-C បាន​ចូល​មក​ជំនួស​​រន្ធ Lightning ដែល​ Apple បាន​ប្រើ​រាប់​ឆ្នាំ​មក​ហើយ។ តាម​រយៈ​ការ​ប្រើ​ USB-C នេះ​ iPad Pro នឹង​អាច​ទ្រាំទ្រ​ការ​ភ្ជាប់​ជា​មួយ​ Monitor កម្រិត 5K និង​អាច​សាក​ថ្ម​ឲ្យ​ iPhone ឬ​ឧបករណ៍​ដទៃ​ទៀត​បាន។

iPad Pro ក៏​មាន​ប្រព័ន្ធ​ Bluetooth 5.0, បច្ចេកវិទ្យា​ Smart HDR លើ​កាមេរ៉ា​ Selfie ខាង​មុខ​, ដុំ​សាក​ថ្ម​ ១៨ វ៉ាត់, កាមេរ៉ា​ខាង​ក្រោម​កម្រិត ១២ MP មាន​បច្ចេកវិទ្យា​ Smart HDR, មិន​មាន​រន្ធ​ដោត​កាស​ និង​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ និង​ខុសគ្នាបន្តិច​បន្តួច​នៅតាមហាង Piseth 16 និង V Store។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី