​នេះ​តម្លៃស្មាតហ្វូនមើល​ធ្លុះ​ដល់​គ្រឿង​ក្នុង Xiaomi MI 8 Lite | Pro

  • 2018-11-12 09:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បំពាក់​នូវ​បច្ចេកវិទ្យា​កញ្ចក់​ប្រភេទ​ថ្មី​ដែល​មាន​ពណ៌​ឆ្លុះ​ដូច​កញ្ចក់ជា​ផ្លូវការ ព្រម​ទាំង​បង្ហាញ​តម្លៃ​យ៉ាង​ច្បាស់ៗ​ទៀត​ផង។

Mi 8 Lite

Mi 8 Lite មាន​ជម្រើស ២ ពណ៌​គឺ ពណ៌ខៀវ​និង​ពណ៌​ខ្មៅដោយ​មាន​ជម្រើស៖ - Mi 8 Lite (RAM4GB មេម៉ូរី64GB) តម្លៃ ២៥៩ដុល្លារ - Mi 8 Lite (RAM6GB មេម៉ូរី128GB) តម្លៃ ២៩៩ដុល្លារ

សម្រាប់ Mi 8 Pro មាន​តែ​មួយ​ពណ៌​គត់​គឺ ពណ៌​ខ្មៅ​លាយ​ប្រាក់ និង​មាន​តែ​មួយ​ពណ៌(មួយ​ជម្រើស) ប៉ុណ្ណោះ​គឺ RAM8GB មេម៉ូរី 128GB តម្លៃ ៥៩៩ដុល្លារ។

ដោយឡែកស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ទាំងពីរ​ម៉ូឌែល​នេះ​នឹង​ដាក់​លក់​ផ្លូវការ នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

លោក Jonh Chen ជា​នាយក​ក្រុមហ៊ុន Xiaomi ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា៖ ក្រុមហ៊ុន Xiaomi បាន​នាំ​ចេញ​ស្មាតហ្វូន​ច្រើន​ជាង ១០០លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​ឡែក​ស៊េរី​ស្មាតហ្វូន Mi 8 បាន​នាំ​ចេញ​សរុប​លើស​ពី ៦ លាន​គ្រឿង​ ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​ធំ​ធេង​នៅ​ក្នុង​ភាព​ជោគជ័យ​នេះ។

លោក Jonh Chen

នាយក​ក្រុមហ៊ុន Xiaomi ដដែល​បាន​បន្ថែម​ថា "យើង​មាន​ក្តី​រំភើប​ដែល​នាំ​យក​ស្មាតហ្វូន​ស៊េរី​ទំនើប​នេះ​មក​ប្រទេស​កម្ពុជា មុន​ពេល​ថ្ងៃ​បុណ្យ​ Christmas ឈាន​ចូល​មក​ដល់ ជាមួយ​​ពណ៌​ដ៏​ស្រស់​ស្អាត និង​ការ​ថតរូប​ដ៏​មាន​ថាមពល​របស់​ខ្លួន​ ស្មាតហ្វូន​ស៊េរី​នេះ គឺ​ជា​ដៃ​គូ​ដ៏​សាកសម​សម្រាប់​ការ​អបអរសាទរ​ផ្សេងៗ​នៅ​ក្នុង​រដូវ​កាល​នេះ។

#លក្ខណៈសម្បត្តិ​របស់ Mi 8 Lite សម្រាប់​ការ​លេង​ហ្គេម និង​ការ​ថត​រូប​ដ៏​អស្ចារ្យ

បំពាក់​មក​ជាមួយ​កាមេរ៉ា​ទំហំ ២៤ មេហ្គាភិចសែល ឯសេនសឺរ​ខាង​មុខ​គឺ Sony IMX576 ដែល​បំពាក់​លើ Mi 8 Lite អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

នៅ​ក្នុង​ស្ថានភាព​ពន្លឺ​ខ្សោយ​សេនសឺរ​ និង​ប្រើ​នូវ​បច្ចេកវិទ្យា Super Pixel ដើម្បី​ចាប់​ច្របាច់​នូវ​ព័ត៌មាន​នៃ pixel 4 ឲ្យ​ក្លាយ​ទៅ​ជា pixel ធំ​មួយ ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ច្បាស់ ជាពិសេស​នៅ​ទីតាំង​ក្នុង​អគារ។

ចំណែក​ឯ​ទូរសព្ទ Mi 8 វិញ​នៅ​ខាងក្រោយ​បាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ដែល​ប្រើ​បច្ចេកវិទ្យា AI និង​ប្រើ Sony IMX363 ជា​សេនសឺរ​ចំបង​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត វា​បាន​ភ្ជាប់​មក​ជាមួយ pixel ទំហំ​ធំ​ដល់​ទៅ 1.4µm សម្រាប់​ចាប់​រូបភាព​ជាមួយ​សម្លេង​តិច និង​ប្រើ​នូវ​មុខងារ Dual Pixel Autofocus ដើម្បី​ចាប់​យក​គោលដៅ​រូបភាព​បាន​លឿន ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ខក​ខាន​ក្នុង​ការ​ចាប់​យក​រូបភាព​ដែល​អ្នក​ពេញ​ចិត្ត។

Hardware កាមេរ៉ា​ដែល​មាន​គុណភាព​ខ្ពស់​គឺ​ជា​គូរ​ទៅ​និង​មុខងារ AI ដែល​ជា​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ក្រុមហ៊ុន Xiaomi ហើយ​រួម​ផ្សំ​ទៅ​នឹង​ជម្រើស​ថ្មី​ដែល​បាន​កែច្នៃ​ដើម្បី​សម្រេច​បាន​នូវ​ការ​រចនា​ដ៏​ស៊ី​វីល័យ។

ទន្ទឹម​នឹង​នេះ អេក្រង់​របស់​ទូរសព្ទ Mi 8 Lite អាច​បញ្ចេញ​នូវ​ពណ៌​ផ្សេងៗ​ដែល​ស៊ី​ទៅ​នឹង​ស្ថានភាព​នានា​នៅ​ពេល​ថតរូប selfies ដោយ​ចាំង​បំភ្លឺ​មុខ​ជាមួយ​នឹង​ពណ៌​ដែល​ត្រូវ​គ្នា​យ៉ាង​ឆ្លាត​វៃ ដើម្បី​ធ្វើ​ឲ្យ​ការ​ថត​រូប selfies កាន់​តែ​ស្រស់​ស្អាត។

Mi 8 Lite បាន​ប្រើប្រាស់​នូវ​បន្ទះ​ឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏​មាន​ថាមពល​របស់ Qualcomm®។

Mi 8 Lite ក៏​បាន​ប្រើ​នូវ​មុខងារ​សម្លេង Mi Sound ថ្មី​ជាមួយ​នឹង​ការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បី​ធ្វើ​ឲ្យ​សម្លេង​កាន់​តែ​ល្អ​ប្រសើរ។

#លក្ខណៈសម្បត្តិ Mi 8 Pro បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេន​ស្នាម​ម្រាម​ដៃ

Mi 8 Pro បាន​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ដោយ​បាន​បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​បោះ​សោរ​អេក្រង់​ដោយ​ស្កេន​ម្រាម​ដៃ។

វា​មាន​លក្ខណៈ​ខុស​ពី​បច្ចេកវិទ្យា​ដោះសោរ​អេក្រង់​ដោយ​ស្កេន​ម្រាម​ដៃ​ដទៃទៀត ដែល​ត្រូវ​ចំណាយ​ថាមពល​ដោយ​ផ្តិត​ម្រាម​ដៃ​ទៅ​នឹង​កញ្ចក់​ឲ្យ​ជាប់ ដើម្បី​មើល​ថា ថា​តើ​ម្រាម​ដៃ​បាន​ស្កេន​ជាប់​ឬនៅ?

ប៉ុន្តែ​សម្រាប់ pressure sensor វិញ​គឺ​ដោយ​គ្រាន់​តែ​ចុច​បើក​ដំណើរការ​នៃ​មុខងារ​នោះ ហើយ​ដាក់​ម្រាម​ដៃ​លើ​អេក្រង់ វា​គឺ​ដំណើរការ​យ៉ាង​លឿន និង​កាត់​បន្ថយ​ថាមពល​ទៀត​ផង។

ក្រុមហ៊ុន Xiaomi បច្ចុប្បន្នគឺជាក្រុមហ៊ុនម៉ាកសញ្ញាស្មាតហ្វូនធំជាងគេលំដាប់ថ្នាក់លេខ ៤ លើពិភពលោក ហើយបានបង្កើតនូវ loT platform អ្នកប្រើប្រាស់ធំជាងគេលើពិភពលោក ជាមួយនឹងឧបករណ៍ឆ្លាតវៃ (smart devices) ច្រើនជាង ១០០ លាន គ្រឿង (ដោយមិនរាប់បញ្ចូល smartphones និង laptops ឡើយ) ដែលបានតភ្ជាប់ជាមួយ platform របស់ខ្លួន។

នាពេលបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន Xiaomi មានលក់នៅតាមតំបន់ និងប្រទេសចំនួនជាង ៧០ប្រទេស នៅទូទាំងពិភពលោក និងមានកន្លែងឈរជើងឈានមុខគេក្នុងទីផ្សារជាច្រើនទៀតផង៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម