ចេះ​លេង​ PUBG និង​កម្មវិធី ២ ទៀត​យក​រង្វាន់​ងាយៗនៅ ​Canon PhotoMarathon ឆ្នាំនេះ!

  • 2018-11-14 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ពិសេស​ប្លែក និង​ធំ​ជាង​ឆ្នាំ​មុនៗ! ក្រៅ​ពី​កម្មវិធី​ថត​រូប នៅ​ឆ្នាំ ២០១៨​ ក៏​មាន​សកម្មភាព​ផ្សេងៗ​លេង​កម្សាន្ត​នៅ​ហ្នឹង​កន្លែង​ជាច្រើន​ទៀត​ដើម្បី​ឈ្នះ​រង្វាន់​ដែរ​ សម្រាប់​អ្នក​ដែល​មិន​ចេញ​ក្រៅ​ថតរូប ​​ដូច​ជា ការ​ប្រកួត Cosplay, ការ​ប្រកួត​លេង​ហ្គេម PUBG mobile, ការ​ប្រកួត​ញុំា​អាហារ ជា​ដើម។

ព្រឹត្តិការណ៏ប្រកួតលេងហ្គេម PUBG Mobile នៅថ្ងៃទី ២ ខែធ្នូ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលសម្តេច ហ៊ុន សែន) ពីម៉ោង ១០ រហូតដល់ ម៉ោង៥។ ចូលរួមប្រកួតជាមួយពូកយើងដើម្បីក្លាយជា TOP 25 ប្រចាំថ្ងៃ។

ប្រញាប់ឡើង​! កាន់​តែ​កៀក​​ហើយ ចុះឈ្មោះចូលរួមប្រកួតថតរូបដោយសេរីឥលូវនេះ www.i-qlick.com/CPM2018

អ្នកឈ្នះនឹងទទួលបានរង្វាន់ជាច្រើនដូចជា កាមេរ៉ា Canon, កាសស្តាប់ Sennheiser និង Vouchers នឹង កាដូផ្សេងៗជាច្រើន។

#លក្ខខណ្ឌ​ខ្លះៗដើម្បី​ចូល​ប្រកួត PUBG

  • ត្រូវ​មាន​ទូរសព្ទ​មួយ​គ្រឿង មាន​ហ្គេម PUBG
  • ការ​លេង​នៅ​លើ​តែ​ទូរសព្ទ​ប៉ុណ្ណោះ មិន​មែន​កុំព្យូទ័រ​ទេ
  • ត្រូវ​ចុះឈ្មោះ​ម្នាក់ៗ
  • ការ​ប្រកួត គឺ​ការ​ប្រកួត​បែប Solo
  • ការ​ប្រកួត​មាន​នៅ​តែ​ភ្នំពេញ​តែ​ប៉ុណ្ណោះ(សាលាតិចណូ ក្នុង​កម្មវិធី Canon PhotoMarathon 2018 )
  • ប្រកួត​ពី​ម៉ោង ១០ ព្រឹក​រហូត​ដល់ ៥ ល្ងាច
  • ប្រកួត​ដោយ​មិន​គិត​លុយ​នោះ​ទេ គ្រាន់​តែ​ចុះ​ឈ្មោះ​ប៉ុណ្ណោះ។

នេះ​តំណភ្ជាប់​ដើម្បី​ចុះ​ឈ្មោះលេង PUBG

ការ​ប្រកួត COSPLAY នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី Canon Photomarathon 2018! មក​ចូលរួម​ជាមួយ​នៅ​ថ្ងៃ​អាទិត្យ ទី ២ ខែធ្នូ ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាល​សម្តេច ហ៊ុន សែន) ពី​ម៉ោង ២ ដល់ ៥។

Categories ក្នុង​ការ​ប្រកួត​រួម​មាន៖

  • ការ​តុបតែង​ខ្លួន នឹង​សំលៀកបំពាក់​ល្អ​បំផុត (បុរស)
  • ការ​តុប​តែង​ខ្លួន និង​សំលៀក​បំពាក់​ល្អ​បំផុត (នារី)
  • ក្រុម​ដែល​សម្ដែង​ល្អ​បំផុត សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៏​ចង់​ចូលរួម​ប្រកួត ក្រុម​ដែល​សម្តែង​ល្អ​បំផុត
  • អ្នក​អាច​ចាប់​ក្រុម​ដោយ​ខ្លួន​អ្នក ហើយ​ថត​សកម្មភាព​សម្តែង រួច​ផ្ញើរ Video នោះ​ទៅ​កាន់ DarkFantasy. ខាង DarkFantasy នឹង​ធ្វើការ​ជ្រើសរើស​ក្រុម​ល្អ​ទាំង ៧ ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ។

#ការ​ប្រកួត​ញុំាអាហារ

ក្នុង​អំឡុង​ពេលបេក្ខជន​ប្រកួត​ថតរូបចេញក្រៅដើម្បីថតរូប​ អ្នកចូលរួមផ្សេងទៀត​អាច​រីករា​នឹង​ការ​លេងល្បែង​កម្សាន្ត​ "ប្រកួត​ញ៉ាំអាហារ​" ឆ្ងាញ់ៗ​ ដែល​អ្នកឈ្នះនឹង​ទទួលបានរង្វាន់​ឡូយៗជាច្រើនពី ហាងបឺហ្គឺល្បីឈ្មោះ myBurgerLab។ ​

Canon Photomarathon ជា​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​កំពុង​ល្បី​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​ការ​ថតរូប Canon PhotoMarathon Cambodia 2018 លើកទី៨ នឹង​ចាប់​ផ្ដើម​នៅ ​ថ្ងៃ​ទី២ ធ្នូ នេះ​ហើយ​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​កាមេរ៉ា​ទំនើប​ៗ​តម្លៃ​ពាន់​ដុល្លារ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​ដែរ​អ្នក​ឈ្នះ​មួយ​រូប​មាន​ឱកាស​ទៅ​ប្រទេស​ជប៉ុន ដែល​មាន​តម្លៃ ៥០០០ ដុល្លារ។


អត្ថបទ៖ រក្សា

អត្ថបទថ្មី