Neymar យល់​យ៉ាង​ម៉េច​ចំពោះ Hat-Trick របស់​ Cavani?

  • 2018-11-12 12:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ប្រេស៊ីល​ កីឡាករ​ Neymar មាន​អារម្មណ៍​សប្បាយ​ចិត្ត​ចំពោះ​ ៣​គ្រាប់​របស់​ Cavani ទល់​នឹង​ក្លឹប​ Monaca កាល​ពី​យប់​មិញ​នេះ​។

Neymar បាន​និយាយ​ថា​៖ " ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​គ្រាប់​បាល់​ទាំង​នេះ ហើយ​ជា​ពិសេស​គឺ​លទ្ធផល​តែ​ម្ដង​។ Hat-Trick របស់​ Cavani មិន​មែន​គាត់​សប្បាយ​ចិត្ត​តែ​ឯង​ទេ តែ​យើង​ទាំង​អស់​គ្នា​ក៏​សប្បាយ​ចិត្ត​ចំពោះ​គេ​ដែរ ដោយ​សារ​តែ​គេ​ជា​ខ្សែ​ប្រយុទ្ធ​លេខ​៩ (​ខ្សែ​ប្រយុទ្ធ​កណ្ដាល​) '' ។

កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​បន្ត​ថា​៖ '' ខ្ញុំ​សង្ឃឹម​ថា​ យើង​នឹង​បន្ត​លេង​បែប​ត​ទៀត​ ហើយ​និង​លេង​ឲ្យ​បង្កើន​កំណត់​ត្រា​ថែម​រហូត​ទៅ '' ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ Edison Cavani បាន​រក​គ្រាប់​បាល់​ Hat-Trick ទល់​នឹង​ Monaco យប់​មិញ​នេះ ជា​គ្រាប់​បាល់​ Hat-Trick ដំបូង​បំផុត​ទល់​នឹង​ក្លឹប​នេះ តាំង​ពី​ឆ្នាំ ១៩៧៩។ ចំណែក​ឯ ជ័យជម្នះ​១៣​ប្រកួត​ដំបូង​ក្នុង​ Ligue 1របស់​ PSG វិញ​ ក៏​ជា​កំណត់​ត្រា​​​ថ្មី​មួយ​ដែរ​ ដោយ​កំណត់​ត្រា​ចាស់​គឺ​ធ្វើ​ឡើង​ដោយ​ក្លឹប​ Olympique Lillois ដែល​ឈ្នះ​ ៨​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ នៅ​រដូវ​កាល​ ១៩៣៦/៣៧៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី