ចាន់ វឌ្ឍនាកា ​និយាយ​ពាក្យ​ពិត ​រឿង​អនាគត​នៅ​ជម្រើស​ជាតិ​បាន​យូរ​ប៉ុណ្ណា

  • 2018-11-13 02:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន​ថា “ខ្ញុំ​មិន​មាន​សមត្ថភាព​ជាប់​ជម្រើស​ជាតិ​ទេ”។

១​ឃ្លា​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ដាក់​ចម្ងល់​ថា ​តើ​កីឡាករ​ឆ្នើម​របស់​កម្ពុជា​នេះ ​នឹង​ចាកចេញ​ពី​ជម្រើស​ជាតិ​កម្ពុជា ​ឬ​យ៉ាង​ណា ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​មីយ៉ាន់ម៉ា ​៤-១ ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 ​នេះ? ​

វឌ្ឍនាកា ​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​យប់មិញ ​ហើយ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ឱ្យ​កម្ពុជា​នាំ​មុខ​មីយ៉ាន់ម៉ា ​១-០ ​នៅ​តង់​ទី​១​ផង​ដែរ។ យ៉ាងណាមិញ ​លេង​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​រូបគេ​មិន​អាច​ជួយ​ក្រុម​នៅ​តង់​ទី​២​បាន​ទេ ដោយសារ​តែ​គ្រូ​បង្វឹក​បាន​ប្ដូរ​រូបគេ​ចេញ ​ដាក់​ជំនួស​វិញ​ដោយ​កីឡាករ ឈិន ឈឿន។ ការ​ប្ដូរ​ខ្សែ​ប្រយុទ្ធ​ចេញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ឱកាស​ស្វែង​រក​គ្រាប់​បាល់ ​ហើយ​អ្វី​គួរ​ឱ្យ​សោកស្ដាយ​ទៀត​នោះ គឺ​តង់​ទី​២​នេះ ​ឱ្យ​មីយ៉ាន់​ម៉ា ​វាយ​បក​បាន​៤​គ្រាប់​ថែម​ទៀត។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​នៅ​លើ​បណ្ដាញ​សង្គម វឌ្ឍនាកា ​បាន​បង្ហោះ​សារ​មិន​សម​ជាប់​ជម្រើស​ជាតិ​ទេ។ ដោយ​ពាក្យ​នេះ សាមី​ខ្លួន​បញ្ជាក់​ថា​ជា​ពាក្យ​ពិត​ចេញ​ពី​ចិត្ត​របស់​គេ​ផ្ទាល់​តែ​ម្ដង។ ចំពោះ​រឿង​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​នោះ ​កីឡាករ​វ័យ​ក្មេង​ខាង​លើ​ក៏​បាន​ឆ្លើយឆ្លង comment ​ជាមួយ​អ្នក​គាំទ្រ​ថា ​មិន​យូរទៀត​ទេ ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី