បើ​ចង់​បាន Lexus RX330 គួរ​ទិញ Option មួយ​ណា ទើប​ចំណេញ​លុយ​និង​មានទីផ្សារ

  • 2018-11-13 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​ស៊េរី Lexus RX មាន​ភាព​ខុស​​គ្នា​​ដូចជា ប៉ុង១ ប៉ុង២ Base Option, Half full និង Full Options និង​រឿង​ដែល​ខុស​គ្នា​ឆ្ងាយ​មួយ​ទៀត​គឺ ពណ៌។

សម្រាប់​ត្រកូល Lexus RX330 មាន​ចាប់​ពី​ស៊េរី​ ២០០៤ និង ២០០៥ ដែល​កំពុង​​មានការ​ប្រើប្រាស់​ច្រើន​នៅ​លើ​ទី​ផ្សារ​និង​ត្រូវ​សម្រេច​ចិត្ត​ទិញ Option មួយ​ណា​ទើប​ចំណេញ​លុយ​និង​ប្រើ​ត្រូវ​ទី​ផ្សារ។

លោក ហេង ហៀប បុគ្គលិក​លក់​ឡាន​មួយ​ទឹក​នៅ​ឃ្លាំង​មួយ​កន្លែង​ម្ដុំ​ច្រោយចង្វារ​បាន​ប្រាប់ Sabay ​ថា Lexus RX ដែល​កំពុង​ពេញ​និយម​ភាគ​ច្រើន​ពណ៌​ស បើ​ពណ៌​ផ្សេង​ខុស​ពី​ពណ៌​ស​ពុំ​សូវ​មាន​ទី​ផ្សារ​ឡើយ ​បើ​តម្លៃ​វិញ​ក៏​​ខុស​គ្នា​ ​ជាង ២ ០០០ ដុល្លារ​ ដោយ​គិត​ទាំង​​ប្រភេទ Base Option, Half full និង Full Options ជាដើម។

លោក​បន្ត​ថា​សម្រាប់​អ្នក​ដែល​ចង់​ទិញ Lexus RX330ប្រើ​ប្រាស់​ក្នុង​ស្រុក​គួរ​សម្រេច​ចិត្ត​ទិញ​ប្រភេទ Hafl Full ព្រោះ​ចំណេញ​លុយ​មាន​ទីផ្សារ​ប្រើ​ប្រាស់​ច្រើន និង​​មាន​លក្ខណៈ​ទំនើប​ច្រើន​ដូច​ទៅ​និង​ប្រភេទ Full Option ដែល។

ដោយ​ប្រភេទ Half Full និង Full option មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ដូច​ជា​មាន​អេក្រង់​បង្ហាញ​ព័ត៌មាន​ធំ, មាន DVD​, មាន​កាមេរ៉ា​ក្រោយ, ​មាន​ទឹក​បាញ់​ចង្កៀង, ប៊ូតុង​ចុច​បិត​ឃ្លុប​ក្រោយ​អូតូ (ប្រភេទ Base Option អាច​មាន​ឬ​អត់) កៅអី​អង្គុយ​បញ្ជា​អូតូ, ចំពោះ​ពោង​សុវត្ថិភាព​មាន​ប្រាំបួន​គ្រាប់​ដូច​គ្នា​។

សម្រាប់ full option មាន​លក្ខណៈ​ពិសេស​ជាងHalf Full គឺ​កន្លែង​ដាំបាយ​អគ្គិសនី​នៅ​ផ្នែក​ខាង​ក្រោយ មាន​ផ្លិត​ទឹក​ដំណើរ​ការ​អូតូ​នៅ​​ពេល​ភ្លៀង អេគ្រុយ​នៅ​លើ​តាប្លូ​ជា​ដើម។

បើ​និយាយ​ពី​តម្លៃ​វិញ​ RX330 មាន​តម្លៃ​ខុស​គ្នា​ពី​ប្រភេទ Base Option ទៅ Hafl Full ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ និង​ពី Hafl Full ទៅ Full option ចន្លោះ​ពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារ អា​ស្រ័យ​ទៅ​តាម​គុណ​ភាព​ឡាន​ផ្ទាល់ សម្រាប់​ទីផ្សា​រក្នុង​ស្រុក៕

សម្រាប់​កម្រិត​ស៊ី​សាំង​របស់ Lexus RX330៖

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

កម្រិត​ស៊ីសាំង​អាច​ខុស​គ្នា​បន្តិច​បន្តួច​ព្រោះ​ជា​ប្រភេទ​ឡាន​មួយ​ទឹក និង​អាស្រ័យ​តាម​ការ​ប្រើប្រាស់​ជាក់ស្ដែង។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម