Huawei គិត​ចង់​ថែម​កាមេរ៉ា​ដល់ ៤ គ្រាប់​នៅ​ឆ្នាំ​ក្រោយ​នេះ

  • 2018-11-14 04:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​អាច​យក​ឈ្នះ Apple ​បាន​ ២ ត្រីមាស​ជាប់ៗ​គ្នា​លើ​ចំនួន​លក់​ស្មាតហ្វូន​ជា​សកល​​រួច​មក​ មិន​មាន​ការ​សង្ស័យ​នោះ​ទេ​ថា​ Huawei ​ក៏​គ្រោង​នឹង​ផ្ដួល​ Samsung ដើម្បី​ឈរ​លើ​តំណែង​កំពូល​ផង​ដែរ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​​វិបសាយ​បច្ចេកវិទ្យា​អាល្លឺម៉ង់​ AndroidPIT កាល​ពី​ថ្មីៗ​នេះ​ លោក​ Walter Ji ប្រធាន​ផ្នែក​អាជីវកម្ម​អតិថិជន​របស់​ Huawei បាន​បង្ហើប​អំពី​​​មហិច្ឆតា​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ ដើម្បី​អាច​នាំ​មុខ​គូ​ប្រជែង​នៅ​ថ្ងៃ​អនាគត។

​​​ក្នុង​នោះ Huawei គ្រោង​នឹង​បំពាក់​កាមេរ៉ា​ដល់​ទៅ​ ៤ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ស្មាតហ្វូន​​ដែល​ចេញ​ឆ្នាំ​ ២០១៩។ ក្នុង​ចំណោម​កាមេរ៉ា​ ៤ គ្រាប់​នឹង​មាន​កាមេរ៉ា​មួយ​គ្រាប់​មាន​សមត្ថភាព​ Zoom បែប​ Optical បាន​ ១០ ដង​ដោយ​មិន​បាត់​បង់​គុណភាព​រូបភាព ខ្លាំង​ជាង​ P20 Pro និង Mate 20 Pro ដែល​ Zoom បាន​ ៣ ដង​ប៉ុណ្ណោះ។

ស្មាតហ្វូន​បត់​អេក្រង់​ដែល​ប្រើ​ប្រព័ន្ធ 5G ក៏​ជា​ផ្នែក​មួយ​នៃ​ផែនការ​កាន់​កាប់​ទីផ្សារ​ស្មាតហ្វូន​​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​បង្កើន​ថាមពល​ថ្ម, ​​ការ​បង្កើន​ល្បឿន​​នៃ​ប្រព័ន្ធ ដែល​នឹង​ត្រូវ​ប្រើ​ជា​ចំណុច​សំខាន់​សម្រាប់​ទាក់​ចិត្ត​អ្នក​ទិញ៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី