ស្មាត់​ឆ្វេង​ប្រចាំ​​ស្រុក​ខ្មែរ​រូប​នេះ ប្រាប់​​បច្ចេក​ទេស​​បង្ហាត់​ពិសេស​ៗ​របស់​គ្រូ​ចិន​​

  • 2018-11-14 07:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ធំ​ឆ្វេង​របស់​ជម្រើស​ជាតិ​បាល់ទះ​របស់​ជម្រើស​ជាតិ​កម្ពុជា ម៉ី រស្មី ​បង្ហាញ​ពី​វិធី​បង្ហាត់​សិស្ស​មួយ​​គ្រូ​ចិន​ ដែល​​កំពុង​បង្វឹក​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ទាំង​អស់​។

ម៉ី រស្មី

កីឡាករ​ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ថៃ​​មួយ​រយៈ និង​មាន​បច្ចេកទេស​ល្អ​គួរសម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គ្រូ​ចិន​ដែល​កំពុង​បង្ហាត់​បាល់ទះ​ដែល​មក​ពី​ចិន​​ឈ្មោះ Li Jun នោះ​ កំពុង​​​បង្ហាត់​ផ្នែក​កាយសម្បទា។ ទាក់​ទង​បច្ចេកទេស​គ្រូ​បង្វឹក​រូប​នេះ​ផ្ដោត​ទៅ​លើ​កីឡាករ​យុវជន​កម្ពុជា ដោយ​ចាប់​ផ្ដើម​បង្ហាត់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​បាល់​ទាត់​មក​វិញ។

​តាំង​ពី​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​ជន​ជាតិ​ចិន​នេះ​មក រូប​គេ និង​កីឡាករ​ទាំង​អស់​ហាក់​មាន​ភាព​ខុស​ប្លែក​ពី​មុន​ទាំង​បច្ចេកទេស​ និង​កម្លាំង​ពិសេស​គឺ​កម្លាំង​តែ​ម្ដង។ ងាក​ទៅ​មើល​យុវជន​វិញ​ ហាក់​​ទទួល​បាន​ចំណុច​កែប្រែ​ច្រើន ពិសេស​គឺ​មូលដ្ឋាន​បាល់ទះ។

​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា លោក Li Jun ដែល​ជា​គ្រូ​បង្វឹក​បាល់ទះ​របស់​កម្ពុជា​បាន​កោះ​ហៅ​ប្រមូល​ផ្ដុំ​កីឡាករ​ចំនួន ១៨ នាក់​កាល​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ ២០១៨។ ​កីឡាករ​ទាំង ១៨ នាក់​នេះ​ នឹង​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​លោក​រហូត​ជិត​ដល់​ Sea Games 2019 ដើម្បី​ទម្លាក់ ៦ នាក់​ទៀត​​ស្វែង​រក​១២​នាក់​ចុង​ក្រោយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ​ទៅ​ចូល​រួម​ស៊ីហ្គេម៕ ​​

ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី