ណាសាចង់ឲ្យមនុស្សជាន់លើភពអង្គារក្នុងពេល ២៥ ឆ្នាំទៀត

  • 2018-11-14 07:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​វិច្ឆិកា​ថា ជាតិ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​ចេញពី​សុញ្ញ​អាកាស លទ្ធភាព​បាត់បង់​ចក្ខុវិញ្ញាណ និង ការ​អន់ថយ​ឆ្អឹង គឺជា​ឧបសគ្គ ដែល​អ្នកវិទ្យាសាស្ត្រ​ត្រូវតែ​ដោះស្រាយ​ឱ្យ​បាន មុន​ពេល​អវកាសយានិក​នា​ពេល​អនាគត អាច​ដើរ​នៅ​លើ​ភព​អង្គារ​បាន​។​

រូបតំណាង

​ទីភ្នាក់ងារ​អវកាស​អាមេរិក​ជឿជាក់​ថា ខ្លួន​អាច​ដាក់​មនុស្ស​នៅ​លើ​ភព​ក្រហម​នេះ​បាន​ក្នុង​រយៈពេល ២៥ ឆ្នាំ​ទៀត ប៉ុន្តែ​ឧបសគ្គ​ផ្នែក​បច្ចេកវិជ្ជា​និង​វេជ្ជសាស្ត្រ​មាន​ទំហំ​ធំធេង​ណាស់​។

​អតីត​អវកាសយានិក​របស់​អង្គការ​ណា​សា លោក ថម ចូ​ន ដែល​ធ្លាប់​ហោះហើរ​ក្នុង​បេសកកម្ម​យានអវកាស​ចំនួន​៤ មុន​ពេល​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០០១ បាន​និយាយ​ថា ៖ “​ការ​ចំណាយ​លើ​ការ​ដោះស្រាយ​ការ​ប្រឈម​ទាំងនោះ មានន័យថា ក្រោម​ថវិកា​បច្ចុប្បន្ន​ឬ​ថវិកា​ពង្រីក​បន្ថែម​បន្តិចបន្តួច គឺ​នឹង​ត្រូវ​ចំណាយ​ពេល​ប្រហែល ២៥ ឆ្នាំ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ទាំង​នោះ​បាន​”​។​

​គាត់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា “​យើង​ត្រូវ​ចាប់​ផ្តើម​ពី​ឥឡូវនេះ លើ​បច្ចេកវិជ្ជា​សំខាន់ៗ​មួយ​ចំនួន​”​។​

​នៅ​ចម្ងាយ​ប្រមាណ​ជា ២២៥ លាន​គីឡូម៉ែត្រ ភព​អង្គារ​បាន​បង្ក​បញ្ហា​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​ទំហំ​ធំ​ជាង​អ្វីដែល​បេសកកម្ម​យានអវកាស​អា​ប៉ូ​ឡូ​ធ្លាប់​បាន​ជួបប្រទះ​ទៅទៀត​។​ ជា​មួយ​នឹង​​បច្ចេកវិជ្ជា​រ៉ុកកែត​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​អវកាស​នឹង​ត្រូវ​ចំណាយ​ពេល​រហូតដល់ ៩ ខែ​ដើម្បី​ទៅដល់​ភព​អង្គារ​៕

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី