​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ១០ លើ​ពិភពលោកពេលបច្ចុប្បន្ន

  • 2018-11-15 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Singapore Airline បាន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩ ដោយ​វេបសាយ AirlineRatings.com។ 

Singapore បាន​យក​ឈ្នះ Air New Zealand ដែល​ធ្លាប់​ស្ថិត​នៅ​លំដាប់​កំពូល​របស់​វេបសាយ ៥ ឆ្នាំ។ Air New Zealand បាន​ត្រឹម​ទី​ពីរ​ប៉ុណ្ណោះ​ គ្មាន​​ក្រុមហ៊ុន​អាកាសចរណ៍​ពី​អឺរ៉ុប និង​អាមេរិក​ខាងជើង ស្ថិត​នៅ​កំពូល​តារាង​ទាំង ១០ នេះ​ទេ​។ 

ខាងក្រោមនេះ​ជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ១០ លើ​ពិភពលោកពេលបច្ចុប្បន្ន៖

១) Singapore Airlines

២) Air New Zealand

៣) Qantas

៤) Qatar Airways

៥) Virgin Australia

៦) Emirates

៧) All Nippon Airways (ANA)

៨) EVA Air

៩) Cathay Pacific Airways

១០) Japan Airlines

នាយក​ប្រតិបត្តិ​វេបសាយ AirlineRatings.com លោក Geoffrey Thomas បាន​លើក​ឡើង​ថា៖ "ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines បាន​ចំណាត់​ថ្នាក់​លេខ​មួយ ដោយ​ឆ្លង​កាត់​ការ​ធ្វើ​លក្ខណៈ​វិនិច្ឆ័យ​ជាច្រើន​របស់​យើង ចំពោះ​ការ​ផ្តល់​សេវាកម្ម​បាន​យ៉ាង​ល្អ​។ 

អស់​ពេល​ជា​ច្រើន​ឆ្នាំ ក្រុមហ៊ុន Singapore Airlines  ធ្លាប់​ជា​ស្តង់ដារ​មាស ហើយ​បច្ចុប្បន្ន​បាន​ត្រលប់​មក​វិញ ដោយ​ឈាន​មុខ​គេ​លើ​ការ​ផ្តល់​សេវាកម្ម​ដល់​អ្នក​ដំណើរ និង​ម៉ូដែល​យន្តហោះ​កម្រិត​ខ្ពស់​ថ្មី​។"

ជ័យលាភី​ពី​វេបសាយ AirlinesRatings.com ត្រូវ​បាន​វាយតម្លៃ ដោយ​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​សំខាន់​ៗ ១២ រួម​មាន​អាយុកាល, ទស្សន​អ្នក​ដំណើរ, ប្រាក់ចំណេញ, អត្រា​វិនិយោគ, ផលិតផល​ផ្តល់​ឲ្យ និង​សាមគ្គីភាព​របស់​បុគ្គលិក​៕

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែសម្រួល៖ ប៊ុន ធឿន