Mark ​បង្ខំ​ឲ្យ​​មេៗ​ Facebook ឈប់​ប្រើ iPhone ព្រោះ​ខឹង​ Tim Cook ពេក​

  • 2018-11-15 03:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​តាម​រយៈ​អត្ថបទ​​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​​ទស្សនាវដ្ដី​ The New York Times បាន​ឲ្យ​ដឹង​ថា​លោក​ Mark Zuckerberg ​បាន​បង្ខំៗ​អ្នក​កាន់​តំណែង​ធំៗ​នៅ​ Facebook ​ឲ្យ​ប្ដូរ​ប្រើ​ស្មាតហ្វូន​ Android វិញ ដោយ​សារ​​តែ​ខឹង​ខ្លាំង​នឹង​ការ​បញ្ចេញ​មតិ​របស់​លោក Tim Cook។

​ទាក់ទង​នឹង​រឿង​អាស្រូវ​ Cambridge Analytica របស់​ Facebook លោក​ Tim Cook នាយក​ប្រតិបត្តិ​ Apple បាន​​បញ្ចេញ​មតិ​ថា ៖ "យើង​នឹង​មិន​ជួញ​ដូរ​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​នោះ​ទេ។​ ចំពោះ​យើង (Apple) ភាព​ជា​ឯកជន​​គឺ​ជា​សិទ្ធ​មនុស្ស និង​ជា​សេរីភាព​ស៊ីវិល​​មួយ​”។

The New York Times បាន​លើក​ឡើង​ថា​ការ​បញ្ចេញ​មតិ​ខាង​លើ​នេះ​របស់​​លោក Tim Cook បាន​ធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​ Facebook ​ខឹង​​សម្បារ​​​ជា​ខ្លាំង​ រហូត​បាន​​បញ្ជា​ឲ្យ​អ្នក​គ្រប់គ្រង​ធំ​ៗ​​នៅ Facebook ​ប្រើ​ប្រាស់​តែ​ស្មាតហ្វូន​ Android ប៉ុណ្ណោះ ពោល​មិន​ឲ្យ​ប្រើ​ iPhone ត​ទៀត។

អំពី​រឿង​អាស្រូវ​ Cambridge Analytica ​គឺ​មាន​គណនី​​ Facebook ​ប្រមាណ​ជាង​ ៨៧លាន​គណនី​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ ​Cambridge Analytica ដែល​មាន​ជាប់​ទាក់​ទង​នឹង​លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ឆ្នាំ ២០១៦។ ជុំវិញ​បញ្ហា​នេះ លោក Mark Zuckerberg ​ត្រូវ​បាន​​សភា​អាមេរិក​កោះ​ហៅ​ដើម្បី​សាកសួរ​ផង​ដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី