ឌូតឺតេខកខានកិច្ចប្រជុំអាស៊ានជាច្រើន ដោយសាររវល់គេងយកកម្លាំង

  • 2018-11-15 07:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន​លោក រូឌ្រីហ្គោ ឌូតឺតេ​បាន​ខក​ខាន​កិច្ច​ប្រជុំ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដោយ​សារ​លោក​យក​ពេល​គេង​យក​កម្លាំង។

យោង​តាម​អ្នក​នាំ​ពាក្យ​ការិយាល័យ​ប្រធានាធិបតី​ឲ្យ​ដឹង​ថា លោក​ឌូតឺតេ​បាន​ខក​ខាន​កម្មវិធី​ចំនួន ៤​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សារ​លោក​រវល់​យក​ពេល​គេង។ លើស​ពី​នេះ​ទៀត បុរស​ខ្លាំង​ហ្វីលីពីន​វ័យ ៧៣​ឆ្នាំ​រូប​នេះ​ថែម​ទាំង​បាន​ការ​ពារ​ទង្វើ​របស់​ខ្លួន​ដោយ​ចោទ​ជា​សំណួរ​ថា "តើ​វា​មាន​អ្វី​ខុស​ឆ្គង​បើ​ខ្ញុំ​គ្រាន់​តែ​គេង​ប៉ុណ្ណឺង?” ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ឲ្យ​ដឹង​ថា លោក​ឌូតឺតេ បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​បាន​គេង​តិច​ជាង ៣​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ខក​ខាន​កិច្ច​ប្រជុំ។

គួរ​បញ្ជាក់​ថា ឥឡូវ​នេះ​ប្រធានាធិបតី​ហ្វីលីពីន កំពុង​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ជា​មួយ​មេ​ដឹក​នាំ​ប្រទេស​ជា​ច្រើន​ទៀត៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី