តេស្តកម្លាំងបន្ទះឈីប Galaxy S10 ឃើញថាខ្លាំងជាង iPhone XS
- 2018-11-16 02:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តកម្លាំងបន្ទះឈីប Galaxy S10 ឃើញថាខ្លាំងជាង iPhone XS
ចន្លោះមិនឃើញ
គេជឿជាក់ថា Snapdragon 8150 នឹងជាឈ្មោះបន្ទះឈីប Qualcomm ជំនាន់ថ្មីចូលមកជំនួសតំណែង Snapdragon 845 ដែលប្រើលើស្មាតហ្វូនកំពូលៗបច្ចុប្បន្ន។ Galaxy S10 នឹងជាស្មាតហ្វូនដំបូងគេដែលអាចប្រើប្រាស់ Snapdragon 8150។
ទាក់ទងនឹងបន្ទះឈីបថ្មីនេះដែរ គេបានប្រទះឃើញពិន្ទុនៃការធ្វើតេស្តសមត្ថភាពរបស់វជាមួយ AnTuTu លេចចេញឡើងលើបណ្ដាញ Weibo។ សរុបជារួមបន្ទះឈីបនេះទទួលបាន ៣៦៣ ២៩២ ពិន្ទុ អាចនាំមុខបន្ទះឈីប A12 Bionic របស់ iPhone X ដែលបានពិន្ទុ ៣៥៣ ២១០។ មិនតែប៉ុណ្ណោះអាចយកឈ្នះបន្ទះឈីប Kirin 980 ដែលមាន ២៧៣ ៩១៣ ពិន្ទុ។
មិនទាន់អស់នៅឡើយទេ គណនីដែលបានបង្ហោះរូបភាពពិន្ទុនេះបានអះអាងថាបន្ទះឈីប Snapdragon មានគ្រាប់ CPU ខុសប្លែកពីធម្មតា ជាប្រភេទ 1+3+4។ និយាយឲ្យស្រួលស្ដាប់គឺមាន CPU មួយគ្រាប់ល្បឿនលឿន, ៣ គ្រាប់ល្បឿនមធ្យម និង ៤ គ្រាប់ប្រើថាមពលតិច កម្លាំងធម្មតា។
គួរបញ្ជាក់ថានេះមិនទាន់ជាពិន្ទុផ្លូវការនៅឡើយទេ ពោលមានតែរង់ចាំដល់ការប្រកាសចេញរបស់ Qualcomm តែប៉ុណ្ណោះ៕