មាន​ ៣ ចំណុច​ពិសេស​នេះ​ ទើប​​ត្រកូល​ Huawei Mate 20 ទាក់​ចិត្ត​គ្រប់គ្នា​បាន

  • 2018-11-16 03:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ស្មាត​ហ្វូន​លំដាប់​កំពូល​របស់​ Huawei ត្រកូល Mate ​20 មាន​ចំណុច​ទាក់ទាញ​ពិសេសៗ​ជាច្រើន ជា​មួយ​និង​ភាព​លេចធ្លោ​បី​ចំណុច​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង និង​កក្រើក​ទីផ្សារ​ស្មាត​ហ្វូន​នៅ​ចុង​ឆ្នាំ ២០១៨ នេះ។

លក្ខណៈ​ពិសេស​ទីមួយ​គឺ​កំពូល​ស្មាតហ្វូន Huawei ត្រកូល Mate20 បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដំបូង​គេ​បង្អស់​ក្នុង​ពិភព​លោក​ជា​ច្រើន​រួម​មាន ៖

  • បន្ទះឈីប Kirin 980 ទំហំ ៧ ណាណូម៉ែត្រ​ ដែល​ធ្វើឲ្យកំពូលស្មាតហ្វូននេះដំណើរការបានលឿនគ្មាន​គូ​ប្រៀប និង បញ្ចូនទន្និន័យបានលឿនជាងស្មាតហ្វូនដទៃ

  • បច្ចេកវិទ្យា A76 Cortex CPU ថ្មី​ដែល​អាច​រក្សា​ថាមពល​ថ្ម​បាន​ទ្វេ​ដង

  • បច្ចេកវិទ្យាថ្មីចុងក្រោយបំផុត GPU Mali-G76 ដែលបង្ហាញ​កម្រិត​រូបភាពល្អឥតខ្ចោះ និងអាចលេងហ្គេមគ្រប់ប្រភេទ លឿន មិនរអាក់រអួល

  • បន្ទះឈីប Dual NPU AI ដែលមានសមត្ថភាពខ្ពស់បំផុតដើម្បីដំណើរការកម្មវធី AI ដ៏ឆ្លាតវៃ

  • Dual ISP ដែលជួយឲ្យដំណើរការកម្មវិធីនីមួយៗបានរហ័សទាន់ចិត្ត និងសន្សំថាមពលថ្មបានល្អជាងមុននៅពេលប្រើកាមេរ៉ា

  • បច្ចេកវិទ្យា 1.4Gbps 4.5G LTE ដែលអ្នកអាចរីករាយជាមួយល្បឿនលឿនបំផុតមិនធ្លាប់មាន និងអាចប្រើសេវា 4.5G LTE

លក្ខណៈ​ពិសេស​ទីពីរ គឺ​កំពូល​កាមេរ៉ា​បី​គ្រាប់​របស់​ Leica ដែល​មាន​ទំហំ​ធំ និង​ផ្តល់​បទ​ពិសោធន៍​ថ្មី​បំផុតក្នុងការថតរូបបែប Ultra-Wide Angle ថតរូបបានជិត លម្អិតបំផុត និងថតផ្ទៃរូបភាពបានកាន់តែធំ ទោះស្ថិតក្នុងប្លង់ចង្អៀត ក្នុងកម្រិត​គុណភាពខ្ពស់។លើសពីនេះទៅទៀត Telephoto Lens ​អាចថតរូបដែលនៅឆ្ងាយ ដោយមិនបាត់បង់គុណភាពនិងថតជាប់ច្បាស់សូម្បីតែវត្ថុតូចបំផុតៗ ដែលអាច Zoom បានរហូតដល់ ៥ដង ក្នុង​កម្រិត​គុណភាពច្បាស់ត្រជាក់ភ្នែក។

មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះ ក៏បំពាក់ដោយកាមេរ៉ា Master AI ស្គាល់ប្លង់ច្រើន​សម្បូរ​បែប​ និងចាប់បានទេសភាពបានល្អឥតខ្ចោះ។ រីឯការថត​វីដេអូ​វិញ អ្នកអាចថតរូបបាន​កម្រិត​ 4K ច្បាស់ដូចថតភាពយន្ត និងការថតបែប Super Slow Motion ដែលមានគុណភាពខ្ពស់។

លក្ខណៈ​ពិសេសចុងក្រោយគឺថាមពលថ្មមានរហូតដល់ 4200 mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃ ដោយលែងបារម្ភរឿងអស់ថ្ម ហើយជាពិសេសការផ្ទេរថាមពលថ្មឥតខ្សែដែលហៅថា Reversed Wireless Charge ដែលអ្នកគ្រាន់តែដាក់ទូរស័ព្ទដទៃដែលអាចប្រើ Wireless Charge ជាប់ក្រោយខ្នងរបស់កំពូលស្មាតហ្វូននេះដើម្បីសាកថ្ម។

កំពូលស្មាតហ្វូន Mate 20 មាន​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ ៦៦៦ ដុល្លារ​ និង Mate 20 Pro តម្លៃ ៨៨៨ ដុល្លារ​ ថែមជញ្ជីងសុខភាព Body Fat Scale ស៊ីមស្មាតនិងគម្រោងស្មាតធំហ្មងឥតគិតថ្លៃ ដែល​អាច​រកទិញបាននៅហាងដែលមានស្លាកសញ្ញា Huawei​ នៅទូទាំងខេត្តក្រុង។

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាក​របស់​ក្រុមហ៊ុនចិនតែមួយគត់តែស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុត ប្រចាំឆ្នាំ ២០១៨​ ដែលម៉ាកនេះ​មាន តម្លៃ ៨,៤ ពាន់លានដុល្លារ ទទួលស្គាល់ដោយ​ទស្សនាវដ្ដី Forbes៕

អត្ថបទ៖ សុខហេង