ឧកញ៉ា ស្រី ​ចាន់​ថន ទទួល​បាន​សិទ្ធ​ផ្ដាច់​មុខនាំចូល​រថយន្ត​បាញ់​មិន​ធ្លុះ​ មក​​ខ្មែរ!

  • 2018-11-16 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​របស់​លោក ឧកញ៉ា ស្រី ​ចាន់​ថន​ទទួល​បាន​សិទ្ធិ នាំ​ចូល​ផ្ដាច់​មុខ​នូវ​ប្រភេទ​រថយន្ត Rezvani របស់​សហរដ្ឋ​អាមេរិក មក​លក់​នៅប្រទេស​​កម្ពុជា។

រថយន្ត Rezvani របស់​សហរដ្ឋ​អាមេរិក ដែល​ក្រុមហ៊ុន ជេត៍ គ្រុប​មាន​ពីរ​ប្រភេទ​គឺ​ បាញ់​ធ្លុះ​ នឹង​បាញ់​មិន​ធ្លុះ (ការពារ​គ្រាប់)។

តួ​រថយន្ត​ទាំង​មូល​, កញ្ចក់​ទ្វារ​រថយន្ត និង​​ផ្នែក​កង់​រថយន្ត​ ​អាច​ការពារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​កាំ​ភ្លើង​ ​ហើយ​ផ្នែក​ខាង​ក្រោម​​អាច​ការ​ពារ​ពី​ការ​បំផ្ទុះ​គ្រាប់​បាន ​ រួម​ទាំង​ការ​ពារ​ធាតុ​វិទ្យុ​សកម្ម​ផេ្សងៗ​។ ​

​រថយន្ត​ Rezvani ម៉ូឌែល Tank មាន​រូបរាង​ប្រៀប​ដូច​ជា​រថក្រោះ ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ៦,៤ លីត្រ​កម្លាំង ម៉ាស៊ីន ៥០០ សេះ។

​រថយន្ត​ Tank នេះ​​មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ចាប់​ពី ១៦៥ ០០០ ដុល្លារ​ អាស្រ័យ​លើ Option នៃ​រថយន្ត៕

លោក​ឧកញ៉ា ​ស្រី ​ចាន់​ថន បាន​ប្រកាស​ថា​៖ *ថ្ងៃនេះ​ក្រុមហ៊ុន ជេត៍ គ្រុប បាន​សហការ​ជាមួយ ក្រុមហ៊ុន​ផលិត​រថយន្ត រេហ៍វ៉ានី របស់​សហរដ្ឋអាមេរិក ដោយ​បាន​ផ្ដល់​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ មាន​តែ​កម្ពុជា​មួយ​គត់​ដែល​មាន​សិទ្ធ​ចែក​ចាយ​បន្ត​ទៅ​កាន់​ប្រាំ​ប្រទេស​ផ្សេង​ទៀត​ដែល​រួម​មាន៖ សិង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម និង​ឡាវ”៕

រូបភាព៖ ពន្លឺ គង់វង្ស

អត្ថបទ៖ រក្សា

អត្ថបទថ្មី