ស្អាតខ្លាំង! មាស សោភា គ្រងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ
- 2018-11-16 08:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតខ្លាំង! មាស សោភា គ្រងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ
ចន្លោះមិនឃើញ
តារាសម្តែងល្បីឈ្មោះជួរមុខកញ្ញា មាស សុខសោភា មិនត្រឹមតែមានទឹកដមសំឡេងពីរោះស្រទន់ប៉ុណ្ណោះទេអាចនិយាយបានជាតារាពហុជំនាញផងដែរ ប៉ុន្តែតារាស្រីរូបនេះមិនត្រឺមតែជាវិស័យចម្រៀងទេតែសម្រាប់ការបង្ហាញនូវស្ទីលតុបតែងខ្លួនរបស់តារារូបនេះជាមួយម៉ូដសម្លៀកបំពាក់ទាំងយុវវ័យនិងបែបបុរាណស្រស់ស្អាត ប្លែកៗ ហើយតែងតែស័ក្ដិសមឥតខ្ចោះ ជាមួយនឹងរាងកាយដ៏ស្រឡូនរបស់នាងរហូតមានអ្នកគាំទ្រមួយចំនួនលើកសរសើរថា ជាតារាស្រីដែលពូកែជ្រើសរើសសម្លៀកបំពាក់សម្រាប់ចូលរួមក្នុងកម្មពីធីផ្សេងៗយ៉ាងប្រណីតផងដែរ។
ថ្មីៗកន្លងទៅនេះឃើញមានវត្តមានតារាចម្រៀងសម្លេងស្រទន់រូបនេះធ្វើការបង្ហោះនូវរូបភាពក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណខ្មែរយ៉ាងស្រស់សោភាដូចជាទេពធីតា ទោះបីជាតារាសម្រៀងរូបនេះមានវ័យជ្រេបន្ដិចទៅហើយក្ដី តែសម្រាប់សម្រស់ និង ការតុបតែងខ្លួនរបស់នាងតែងតែស្រស់ស្អាតគ្រប់កាលៈទេសៈ និង មានអ្វីដែលប្លែកជានិច្ចសម្រាប់បំពេញចំណីអារម្មណ៍ទស្សនិកជនមិនថាតែយុវវ័យ ឬ ក៏មនុស្សវ័យកណ្ដាលនោះឡើយ គឺតែងតែពោលសរសើរនាងមិនដាច់ពីមាត់ពីទេពកុសល្យពិសេសពេលដែលនាងគ្រងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ស្រស់ស្អាតប្លែកហើយម្នាក់ៗទទួចក្នុងចិត្ត បើសិនជាIdol ស្លៀកសម្លៀកបំពាក់បែបប្រពៃណីក្នុងថ្ងៃអាពាហ៍ពិពាហ៍ខ្លួនឯងរិតតែស្រស់ស្អាតជាងនេះទៅទៀត ៕
ចង់ដឹងស្រស់ស្អាតខ្លាំងយ៉ាំងណាមើលរូបភាពខាងក្រោម៖
រូបភាពយកពី FB Page៖ ហង្ស សម្អាងការ