iPhone ចាប់​ពី​ស៊េរី​នេះ​ទៅ ទើប​អាច​​បង្ហោះ​រូប​ 3D លើ Facebook បាន​

  • 2018-11-16 09:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ចាប់​អារម្មណ៍​​ថា​រូបភាព​បែប​ 3D ត្រូវ​បាន​គេ​អ្នក​ប្រើ​ Facebook ប្រើ​ប្រាស់​យ៉ាង​ព្រោងព្រាត។ ​គួរ​ដឹង​ថា​ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​បង្ហោះ​រូបភាព 3D បាន​នោះ​ទេ ​ដោយ​ Facebook បាន​កំណត់​ឲ្យ​​ប្រើ​តែ​លើ​ឧបករណ៍​ស៊េរី​ខ្ពស់​មួយ​ចំនួន​ប៉ុណ្ណោះ។

​​​​តាម​ការ​បញ្ជាក់​របស់​ Facebook មាន​តែ​ស្មាតហ្វូន​តែ​ប្រើ​​កាមេរ៉ា​ភ្លោះ​ដែល​មាន​សមត្ថភាព​ថត​រូប​ភាព​ Portrait Mode ទើប​អាច​បង្ហោះ​រូបភាព​ 3D បាន។ បច្ចុប្បន្ន​មុខងារ​នេះ​អាច​ប្រើ​បាន​តែ​ជា​មួយ iPhone ហេតុ​នេះ​មាន​តែ iPhone 7 Plus/8 Plus, iPhone X និង iPhone XS/XS Max ទើប​អាច​ប្រើ​មុខងារ​នេះ​បាន។

វីដេអូ​ខាង​ក្រោម​នេះ​មាន​បង្ហាញ​អំពី​វិធី​​បង្ហោះ​រូបភាព​បែប​ 3D លើ Facebook ៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង