ចិត្តល្អមែន! ក្រុមហ៊ុនខ្មែរមួយនេះ ត្រៀមភេសជ្ជៈឆ្ងាញ់ៗ ១ម៉ឺនកេស ចែកក្រុមកីឡាករទូកង

  • 2018-11-16 11:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំ​បុក ខាងមុខ​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹង​បន្ត​ឧបត្ថម្ភ​ភេសជ្ជៈ​​ព្រម​ទាំង​អាវយឺត មួក ប្រេង​ឆា និង​សាប៊ូ ដល់​កីឡាករ​ទូកង​ចំនួន​១០០​ទូក។

កម្មវិធី​ប្រគល់​កញ្ចប់​ឧបត្ថម្ភ​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី​២០ វិច្ឆិកា នៅ​សួនច្បារ​ច្រមុះ​ជ្រូក​ក្បែរ​សណ្ឋាគារ​សុខា ជ្រោយចង្វា។ ទូក​នីមួយៗ​នឹង​ទទួល​បាន​ទឹក​ផ្លែឈើ​ជូ​ប(Joop)​ ៣០​កេស ទឹកបរិសុទ្ធ​កម្ពុជា​ ៣០​កេស ភេសជ្ជៈ​បូ​វ​កម្លាំង Wurkz ៥កេស ស្រា​បៀរ​គូ​ដូ ​១៥​ កេស ព្រម​ទាំង​ប្រេង​ឆា Healthy Chef១​កេស និង​សាប៊ូ ​Ora១​កេស​។

​ទូក​ដែល​ទទួល​បាន​ជយលាភី​ពី​លេខ​១ ដល់ ៣ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើរី​ជី​ស និង​ឧបត្ថម្ភ​​ស្រា​បៀរ​គូ​ដូ ចំនួន ៥០ កេស បន្ទាប់​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវ​បាន​បញ្ចប់។

កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​ដដែល ក៏​បាន​ឧបត្ថម្ភ​កីឡាករ​ទូកង​ទាំងអស់​នូវ​ទឹក​សុទ្ធ ទឹក​ផ្លែឈើ ស្រាបៀរ គូ​ដូ អាវយឺត និង​មួក​សម្រាប់​ប្រើប្រាស់​អំឡុង​ពេល​ស្នាក់នៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក​ផង​ដែរ៕

អត្ថបទ៖ សុខណា