Premier League គ្រោង​កាត់​បន្ថយ​កូតា​កីឡាករ​បរទេស ប៉ុន្តែ​ក្លឹប​ជំទាស់

  • 2018-11-17 01:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League នឹង​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​ក្រោយ​​នៅ​ខែ​សីហា​​ឆ្នាំ​២០១៩​មុន​ពេល​ចាប់​ផ្តើម​រដូវ​កាល បើ​ទោះបីជា​ក្លឹប​ជាច្រើន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​​រហូត​ដល់​ចុង​ខែ​ក្តី។

យ៉ាង​ណា​ក្តី ការ​ជជែក​វែកញែក​អំពី​បញ្ហា​ដ៏​​ចម្រូងចម្រាស​មួយ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្របខ័ណ្ឌ​បាល់ទាត់​​របស់​អង់គ្លេស​ដាក់​សំណើ​កាត់​បន្ថយ​កូតា​កីឡាករ​បរទេស ​មក​ត្រឹម​១២​នាក់​ក្នុង​ចំណោម​កីឡាករ​២៥​នាក់ ដែល​បច្ចុប្បន្ន​​​កូតា​កីឡាករ​បរទេស​សម្រាប់​ក្លឹប​នីមួយៗ​​មាន​ចំនួន​១៧​នាក់។ នេះ​បើ​យោង​តាម The Guardian ទើប​បាន​ចុះ​ផ្សាយ។

​​​​លោក David Gold ជា​សហប្រធាន​របស់​ក្លឹប West Ham ដែល​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​ការ​ព្រួយបារម្ភ បាន​និយាយ​ថា "វា​កំពុង​ប្រសើរ។ ហេតុអ្វី​ចាំបាច់​ប្តូរ​ [គោលការណ៍]? លោក​បាន​បន្ថែម​ថា ខាង​សមាគម​បាល់ទាត់​​គួរ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​​មុន​នឹង​កំណត់​វិធានការ​នេះ ព្រោះ​បាល់ទាត់​អង់គ្លេស​កំពុង​តែ​ជោគជ័យ ហើយ​លោក​មិន​ចង់​ឃើញ​ក្របខ័ណ្ឌ​បាល់ទាត់​នេះ​ធ្លាក់​ចុះ​ទេ។

​លោក Glyn Evans នាយកប្រតិបតិ្តរបស់ Watford "យើង​ចង់​រក្សា​ស្ថានភាព​នេះ​ឲ្យ​នៅ​ដូចដើម។ យើង​នឹង​ព្យាយាម​ទិញ​យក​នូវ​កីឡាករ​ល្អៗ​បំផុត​ដើម្បី​​រក្សា​ក្របខ័ណ្ឌ Premier League ឱ្យ​នៅ​តែ​ជា​​លីគ​ដ៏​ល្អ​បំផុត​ក្នុង​លោក ជា​ម៉ាក​ល្បី​ទូទាំង​សកលលោក​របស់​ចក្រភព​អង់គ្លេស និង បាន​រក​ចំណូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជូន​ប្រទេស​នេះ"៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត