Neymar និង Cavani​ មើល​មុខ​គ្នា​លែង​ចំ ក្រោយ​​ស៊ី​ជើង​​គ្នា​នៅ​ប្រកួត​មិត្តភាព

  • 2018-11-17 02:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Paris St-Germain ទាំង​ពីរ​គឺ Neymar និង Edinson Cavani បាន​ប៉ះ​ទង្គិច​គ្នា​អំឡុង​ពេល​ការ​ប្រកួត​មិត្តភាព​ប្រេស៊ីល​ឈ្នះ​អ៊ុយរុយហ្គាយ​​កាល​ពី​យប់​មិញ​​ក្នុង​កីឡដ្ឋាន​  Emirates របស់​ក្លឹប Arsenal។

ប្រេស៊ីល​រក​គ្រាប់​បាល់​បាន​ដោយ​សារ Neymar​ នៅ​នាទី​៧៦ បន្ទាប់​ពី​កីឡាករ  Diego Laxalt របស់​អ៊ុយរុយហ្គាយ​សាង​កំហុស​លើ​ Danilo ក្នុង​ប្រអប់​គ្រោះថ្នាក់។ យ៉ាងណាមិញ ការ​សម្រេច​ឲ្យ​ប៉េណាល់ទី​នេះ​មាន​រឿង​ចម្រូងចម្រាស​​ខ្លាំង ដោយ​សារ​មើល​តាម​វីដេអូ​យឺត Diego មិន​បាន​ទៅ​ប៉ះ​ជើង​ធ្ងន់ធ្ងរ​​លើ Danilo ទេ។

នៅ​នាទី​៨៥ មិត្ត​រួម​ក្រុម​​ជាមួយ​គ្នា Neymar​ និង Cavani​ បាន​ប៉ះ​ទង្គិច​គ្នា​មើល​មុខ​លែង​ចំ ក្រោយ​ពួក​គេ​ប្រឹង​ប្រជែង​យក​បាល់​រហូត​ធ្វើ​ឲ្យ​ម្ខាង​មាន​របួស។ Cavani​ បន្ទាប់​ពី​ដឹង​ខ្លួន​ខុស​បាន​ទៅ​ចាប់​ដៃ Neymar តែ​បែរ​ជា​ទទួល​ការ​បដិសេធ​ទៅ​វិញ​និង​ដើរ​ចេញ​រៀង​ខ្លួន​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ