ទីបំផុត! ចិនបើកសណ្ឋាគារផ្កាយប្រាំក្រោមដី ក្រោយសាងសង់ជាង ៦ឆ្នាំ

  • 2018-11-17 03:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​សាងសង់​អស់​រយៈ​ពេល​ជិត ៦​ឆ្នាំ សណ្ឋាគារ InterContinental Shanghai Wonderland ត្រូវ​បាន​សម្ពាធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៦​ខែ​វិច្ឆិកា​នេះ។

សំណង់​មហិមា​នេះ បាន​ចំណាយ​ទឹក​ប្រាក់​លើស​ការ​រំពឹង​ទុក​រហូត​ដល់​ជាង ២៨៨​លាន​ដុល្លារ និង​សាង​សង់​នៅ​ជម្រាល​ថ្ម​កម្ពស់​ជាង ៨៨​ម៉ែត្រ។ សណ្ឋាគារ​នេះ មាន​កម្ពស់ ១៩​ជាន់​រួម​ជាមួយ​បន្ទប់​ចំនួន ៣៣៦។ យោងតាមអ្នកនាំពាក្យម្នាក់បានឱ្យដឹងថា ទោះបីជាពិធីបើកសណ្ឋាគារនេះ ត្រូវបានធ្វើឡើងកាលពីម្សិលមិញក៏ដោយ ប៉ុន្តែ​ភ្ញៀវ​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ទើប​អាច​ចូល​ស្នាក់​នៅ​បាន។

ជាមួយ​គ្នា​នេះ នៅលើកម្មវិធីកក់ជាផ្លូវការរបស់ InterContinental Hotels Group បន្ទប់អាចត្រូវបានកក់ចាប់ពីថ្ងៃទី ១ ខែធ្នូក្នុងតម្លៃស្នាក់​នៅ​មួយ​យប់​ចាប់​ពី ៣ ៣២៥ យ័ន (ជាង៤០០ ដុល្លារ) ឡើង​ទៅ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន