អ្នកហ៊ានល្មើសដឹងតែចប់! ដាក់សាកល្បងកាមេរ៉ាល្បឿនកប់ អាចចាប់អ្នកបើកបរបំពានច្បាប់ចម្ងាយ ១ ០០០ ម៉ែត្រ
- 2018-11-19 07:06:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកហ៊ានល្មើសដឹងតែចប់! ដាក់សាកល្បងកាមេរ៉ាល្បឿនកប់ អាចចាប់អ្នកបើកបរបំពានច្បាប់ចម្ងាយ ១ ០០០ ម៉ែត្រ
ចន្លោះមិនឃើញ
ប៉ូលិសនៅតំបន់ Gloucestershire បានបញ្ចេញកាមេរ៉ាល្បឿនកប់របស់ប្រទេសអង់គ្លេស មានឈ្មោះថា A417 អាចចាប់ទិដ្ឋភាពអ្នកបើកបរបំពានច្បាប់ពីចម្ងាយប្រហែល ១ ០០០ ម៉ែត្របាន ហើយនៅខាងមុខកាមេរ៉ាជា Zoom Lens ប្រភេទ Telephoto 100-400mm f/4.5-5.6L IS របស់ Canon។
កាមេរ៉ាចាប់វីដេអូ និងរូបភាពមនុស្សនៅក្នុងរថយន្តបានច្បាស់ៗពីចម្ងាយ។ ឧបករណ៍នេះ បានដំឡើងនៅផ្លូវសំខាន់ៗរវាងតំបន់ Gloucestershire និង Wiltshire ដើម្បីជួយប៉ូលិសចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាប្រើល្បឿនលើសកំណត់ ឬប្រើទូរសព្ទខណៈពេលកំពុងបញ្ជាចង្កូតរថយន្ត។
លោក Martin Surl ជាមេប៉ូលិសប្រចាំតំបន់ Gloucestershire បានលើកឡើងថា៖ "មនុស្សជាច្រើនមានការព្រួយបារម្ភពីការប្រើល្បឿនលើសកំណត់ និងបញ្ហាសុវត្ថិភាពដទៃទៀតតាមបណ្តោយផ្លូវនេះ។ ពេលនេះយើងមានឱកាសសាកល្បងម៉ូដែលថ្មីនេះ រួមសហការជាមួយប៉ូលិសនៅតាមដងផ្លូវ។ គោលបំណងមិនត្រឹមតែពិន័យដល់អ្នកបើកបរធ្វើខុសប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ច្បាប់ដោយបង្កើតឲ្យមានការផ្លាស់ប្ដូរមួយចំពោះឥរិយាបថរបស់មនុស្ស។ ប៉ុន្តែប៉ូលិស នឹងជំរុញការអនុវត្តច្បាប់ពេលចាំបាច់។"
បើការសាកល្បងកាមេរ៉ាបន្តមានភាពជោគជ័យ នឹងអាចដំឡើងគ្រប់ផ្លូវក្នុងប្រទេសអង់គ្លេសតែម្តង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ