​សុខៗ​កម្មវិធី Tumblr បាត់​ខ្លួន​ពី App Store

  • 2018-11-19 03:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Tumblr ​បាន​បាត់​​មុខ​ពី​ App Store របស់​ Apple ដោយ​ខាង​​ក្រុម​ការងារ​របស់​ Tumblr ​និយាយ​ថា​ខ្លួន​កំពុង​​ដោះ​ស្រាយ​លើ​បញ្ហា​នេះ។

គេ​មិន​ច្បាស់​ថា​កម្មវិធី​នេះ​បាត់​មុខ​​ដោយ​សារ​មូលហេតុ​អ្វី​នោះ​ទេ​ ប៉ុន្តែ​មាន​ការ​សង្ស័យ​ថា​វា​មក​ពី​កម្មវិធី​​នេះ​មាន​ផ្ទុក​នូវ​មាតិកា​​មួយ​ចំនួន​មិន​សម​គួរ (មាតិកា​អាស​អាភាស)។ ​ចំណែក​ខាង​ក្រុមហ៊ុន​ Apple ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ចំណុច​នេះ​​នៅ​ឡើយ​ទេ។

​​​កន្លង​ទៅ​ Apple ​ក៏​ធ្លាប់​បាន​លុប​កម្មវិធី​ល្បីៗ​ចេញ​ពី​ App Store របស់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​​កម្មវិធី Telegram បន្ទាប់​ពី​​ដឹង​ច្បាស់​ថា​កម្មវិធី​ផ្ញើ​សារ​នេះ​​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ចែក​ចាយ​​មាតិកា​អាសអាភាស​របស់​កុមារ៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម