Honda ដឹងច្បាស់ថាមានអ្នករិះគន់ខ្លួន មកដឹកនាំក្រុមជម្រើសជាតិនេះ
- 2018-11-20 02:46:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ដឹងច្បាស់ថាមានអ្នករិះគន់ខ្លួន មកដឹកនាំក្រុមជម្រើសជាតិនេះ
ចន្លោះមិនឃើញ
ការប្រកួតជាមួយក្រុមឡាវនៅល្ងាចម៉ោង៦:៣០នាទីនេះ អ្នកចាត់ការ Keisuke Honda ចាត់ទុកថាជាប្រកួតសំខាន់សម្រាប់កម្ពុជាដើម្បីយកឈ្នះ។
ទន្ទឹមនឹងការនិយាយដូច្នេះដែរ អតីតកីឡាកររបស់ក្រុម AC Milan ខាងលើនេះ ដឹងច្បាស់ថានឹងមានមតិមួយចំនួនបានរិះគន់លោកចំពោះការដឹកនាំក្រុមជម្រើសជាតិកម្ពុជានេះ។ ប៉ុន្តែលោកមិនចាប់អារម្មណ៍ឡើយ ដោយការដឹកនាំរបស់លោក គឺគ្រាន់តែចង់ឱ្យកីឡាករមានការខិតខំប្រឹងប្រែងបន្ថែម និងទទួលបានអ្វីខ្លះ ថ្មីៗសម្រាប់អាជីពរបស់ពួកគេ។
មិនត្រឹមតែជួយដល់កីឡាករកម្ពុជាក្នុងក្រុមជម្រើសជាតិឡើយ Honda ក៏មានបំណងមួយទៀតគឺដើម្បីជំរុញទឹកចិត្តឱ្យយុវជនមានសេចក្ដីក្លាហាន ដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯងនៅថ្ងៃមុខផងដែរ។ មួយវិញទៀត កីឡាករដែលកំពុងលេងនៅលីគអូស្ត្រាលីខាងលើក៏ចង់ផ្សព្វផ្សាយឱ្យពិភពលោកទាំងមូលបានស្គាល់ពីកម្ពុជាឱ្យកាន់តែច្បាស់ផងដែរក្នុងរយៈពេលលោកនៅដឹកនាំកម្ពុជា២ឆ្នាំ។
ត្រលប់ទៅគ្រាតែងតាំង Honda ធ្វើជាអ្នកចាត់ការក្រុមនេះដែរ រូបលោកមិនទទួលយកប្រាក់ឈ្នួលឡើយ រយៈពេល២ឆ្នាំក្នុងការដឹកនាំកម្ពុជានេះ។ ប៉ុន្តែក៏មិនមែនមានន័យថាលោកនឹងត្រូវនៅជាមួយក្រុមកម្ពុជារហូតដែរ នៅពេលណាដែលលោកមិនបានដឹកនាំទេ នោះតួនាទីទាំងអស់នឹងត្រូវធ្លាក់ទៅលើលោក Felix ដែលជាគ្រូបង្វឹកនោះវិញ។ នៅពេលប្រកាស Honda មកដឹកនាំកម្ពុជានេះ សារព័ត៌មានធំៗជុំវិញពិភពលោកបានចុះផ្សាយយ៉ាងភ្ញាក់ផ្អើលចំពោះរឿងខាងលើនេះ៕